បណ្ដាអង្គការសាសនារួមដំណើរជាមួយប្រជាជាតិ កសាងប្រទេសជាតិកាន់តែអភិវឌ្ឍន៍

Chia sẻ
(VOV)_នាព្រឹកថ្ងៃទី១៨សីហា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានជួបសន្ទនាជាមួយបណ្ដាអ្នកមុខអ្នកការ ដំណាងអោយអង្គការ​សាសនា​ចំនួន១៧ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧១ទិវាបដិវត្តន៍ខែសីហា ​និង​បុណ្យជាតិ (ថ្ងៃទី២កញ្ញា)។ នៅក្នុងជំនួបនេះ 
បណ្ដាអង្គការសាសនារួមដំណើរជាមួយប្រជាជាតិ កសាងប្រទេសជាតិកាន់តែអភិវឌ្ឍន៍ - ảnh 1
បណ្ដាអង្គការសាសនារួមដំណើរជាមួយប្រជាជាតិ កសាងប្រទេសជាតិកាន់តែអភិវឌ្ឍន៍

          (VOV)_នាព្រឹកថ្ងៃទី១៨សីហា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក 
Tran Dai Quang បានជួបសន្ទនាជាមួយបណ្ដាអ្នកមុខអ្នកការ ដំណាងអោយអង្គការ
សាសនា​ចំនួន១៧ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧១ទិវាបដិវត្តន៍ខែសីហា ​
និង​បុណ្យជាតិ (ថ្ងៃទី២កញ្ញា)។ នៅក្នុងជំនួបនេះ ប្រធានរដ្ឋ បានវាយតំលៃខ្ពស់ ​​អំពី
ការរួមវិភាគទានរបស់បណ្ដាអង្គការសាសនា ក្នុងបុព្វហេតុកសាង និង​ការពារមាតុប្រ
ទេស។ ប្រធានរដ្ឋ លោក Tran Dai Quang បានលើកច្បាស់ថា៖ នា​ពេល​ខាង​មុខនេះ 
សកម្មភាពសាសនា និងការងារសាសនាត្រូវឆ្ពោះទៅគោលដៅ​បង្កើន​ចំ​ណងសាមគ្គី
ភាពរវាងប្រជាជាតិទាំងមូល ពង្រីកកម្លាំងពលំរបស់ប្រជាជាតិ​ទាំង​មូល អនុវត្តជោគ
ជ័យបុព្វហេតុកសាង និងការពារមាតុប្រទេសដើម្បីគោលដៅ​ប្រជាជនសម្បូរធូធារ 
ប្រទេសជាតិខ្លាំងមាំមួន យុត្តិធម៌ និងអរិយ្យធម៌។ ប្រធានរដ្ឋបានស្នើថា៖

          “ ខ្ញុំស្នើអោយគណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់ជាន់ថ្នាក់ ត្រូវជំរុញខ្លាំងការ
ងារឃោសនា ផ្សព្វផ្សាយ និងអនុវត្តអោយបានគ្រប់គ្រាន់គោលការណ៍ និងគោលន
យោបាយរបស់បក្ស រដ្ឋ របស់រដ្ឋអំពីសាសនា អប់រំប្រពៃណីស្នេហារជាតិ មនសិការអំពី
កិច្ចការពារ​ឯករាជ្យ អធិបតេយ្យភាព បូរណភាពដែនដី ប្រជាជាតិទាំងមូលសាមគ្គី
ភាព ខំប្រឹង​ប្រែងកសាង ការពារនិងអភិវឌ្ឍន៍ប្រទេសជាតិ៕” 

ប្រតិកម្មទៅវិញ