ទិដ្ឋភាពនៅព្រឹត្តិការណ៍។ (រូបថត៖ VOV) |
នាព្រឹកថ្ងៃទី៩ ខែធ្នូ នៅទីក្រុងហាណូយ សភាពាណិជ្ជកម្មនិងឧស្សាហកម្ម វៀតណាម បានសហការជាមួយក្រុមប្រឹក្សាសហគ្រាសដើម្បីការអភិវឌ្ឍប្រកបដោយ ចីរភាពនៅវៀតណាម រៀបចំពិធីប្រកាស សហគ្រាសចីរភាពនៅវៀតណាម ក្រោម ប្រធានបទ “ឆ្ពោះទៅកាន់ទសវត្សរិ៍នៃការអភិវឌ្ឍប្រកបដោយ ចីរភាពនិងល្អប្រសើរ៖ កុំឲ្យនរណាម្នាក់ត្រូវបំភ្លេចនៅពីក្រោយទេ”។
អញ្ជើញថ្លែងនៅវេទិកា ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam បាន បញ្ជាក់ថា ការអភិវឌ្ឍប្រកបដោយចីរភាពបានក្លាយទៅជានិន្នាការរួម។ រដ្ឋាភិបាល វៀតណាមបានរួមបញ្ចូលគោលដៅអភិវឌ្ឍប្រកបដោយចីរភាពចូលក្នុងយុទ្ធសាស្ត្រ អភិវឌ្ឍសេដ្ឋកិច្ចសង្គមទាំងអស់។ រហូតមកដល់ពេលនេះ វៀតណាមបានសម្រេច រួចរាល់គោលដៅចំនួន២អំពីការអប់រំ ការប្រើប្រាស់និងផលិតប្រកបដោយការទទួល ខុសត្រូវ ចំណែកឯគោលដៅផ្សេងៗកំពុងស្ថិតនៅក្នុងដំណើរការអនុវត្តផងដែរ។ លោកឧប នាយករដ្ឋមន្រ្តីមានបំណងថា បណ្ដាសហគ្រាសនឹងរួមគ្នាអនុវត្តន៍ការផ្លាស់ ប្ដូរថ្មី ទោះបីជាតូចតាចបំផុតក៏ដោយ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព។ លោក ឧបនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា៖
“ក្នុងបរិបទនៃជម្ងឺរាតត្បាត សហគ្រាសជាច្រើនបានរួមចំណែកយ៉ាងសំខាន់ទៅ ក្នុងការបង្ការ ប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាតនៅវៀតណាម។ បណ្ដាសហគ្រាសដែលមាន ទស្សនៈអភិវឌ្ឍប្រកបដោយចីរភាព បានឈរជើងយ៉ាងរឹងមាំ ហើយជួយឧបត្ថម្ភដល់ សហគមន៍និងពលករ។ សហគមន៍សហគ្រាសវៀតណាម ក្នុងនោះ៩៧%មានខ្នាតតូច និងមធ្យម ចាំបាច់ត្រូវរួមដៃកសាងសហគមន៍សហគ្រាសដើម្បីការអភិវឌ្ឍប្រកបដោយ ចីរភាព។ គួរតែចាត់ទុកថា នេះមិនត្រឹមតែជា “ទីលានលេង” របស់សហគ្រាសធំៗ ប៉ុណ្ណោះទេ ថែមទាំងរបស់សហគ្រាសនិងមនុស្សទាំងអស់ផងដែរ”៕