|
បណ្ដាសមាជិកសភាអង់គ្លេសរិះគន់រដ្ឋាភិបាលគ្មានយុទ្ធសាស្ត្រច្បាស់លាស់ក្នុង ការប្រយុទ្ធប្រឆាំងនឹង IS (Image: VNA) |
(VOVworld) – បណ្ដាសមាជិកសភាអង់គ្លេសរិះគន់រដ្ឋាភិបាលគ្មានយុទ្ធសាស្ត្រច្បាស់
លាស់ក្នុងការប្រយុទ្ធប្រឆាំងនឹង IS។ ប្រការនេះត្រូវបាននាំចេញក្នុងរបាយការណ៍ របស់គណៈកម្មាធិការយោធាសភាអង់គ្លេស នាថ្ងៃទី ៥ កុម្ភៈ។ ប្រធាន គណៈកម្មា
ធិការនេះ សមាជិកសភា Rory Stewart បានចាត់ទុកថា៖ ការចូលរួមរបស់អង់គ្លេស
ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹង “រដ្ឋឥស្លាមស្វ័យប្រកាស” (IS) នៅអ៊ីរ៉ាក់និង ស៊ីរីនៅមិនទាន់មានយុទ្ធសាស្ត្រច្បាស់លាស់ឡើយ។ លោក Stewart បានសម្តែង
ការភ្ញាក់ផ្អើលខណៈដែលបណ្ដាមន្ត្រីមានការទទួលខុសត្រូវក្នុងប្រការនេះមិន
អាចពន្យល់ដ៏ច្បាស់លាស់នូវគោលដៅនិងភារកិច្ចរបស់អង់គ្លេសក្នុងយុទ្ធនាការ
ប្រឆាំង IS នៅអ៊ីរ៉ាក់ ទេ។ គណៈកម្មាធិការយោធាអង់គ្លេសក៏បានរិះគន់យ៉ាង
ខ្លាំងក្លាការដែលទាហាននៃប្រទេសនេះចូលរួមយុទ្ធនាការប្រឆាំង IS ដោយ
ពុំមានព័ត៌មានចារកម្ម។ នេះគឺជាលើកដំបូងដែលអង់គ្លេសចូលរួមយុទ្ធនាការ
មួយដឹកនាំដោយ អាមេរិកទាំងស្រុងគ្មានផែនការដោយឡែកណាមួយឡើយ៕