|
បណ្ដាសមាគមនៅបារាំងចេញសេចក្តីថ្លែងការណ៍ស្តីពីសាលក្រមនៃ PCA (VNA) |
(VOVworld) - សមាគមចំនួន ៣៥ នៅបារាំងទើបនឹងផ្ញើរសំបុត្រនិង email
ចំនួន ១២០ ទៅដល់គណៈកម្មាធិការអឺរ៉ុបនិងប្រធានគណៈកម្មាធិការអឺរ៉ុប
បណ្ដា ព្រឹទ្ធសមាជិករួមជាមួយសមាជិកសមាជិកាសាភបារាំងនិងស្ថានទូត
ប្រទេសនានា ប្រចាំនៅបារាំង សេចក្តីថ្លែងការណ៍រួមស្តីពីសាលក្រមរបស់
តុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍អន្តរជាតិ PCA ទាក់ទិនដល់បណ្តឹងតវ៉ារបស់
ហ្វីលីពីនចំពោះចិនពាក់ ព័ន្ធដល់ការពន្យល់និងអនុវត្តសន្ធិសញ្ញាច្បាប់
សមុទ្រឆ្នាំ ១៩៨២។ បណ្ដា សមាគមនៃអណិកជនវៀតណាមនៅបារាំងនិង
សមាគមមិត្តភាពជាមួយវៀត ណាមបានប្រឆាំងជំទាស់យ៉ាងខ្លាំងក្លា
ការទាមទាមអធិបតេយ្យភាពខុសឆ្គងរបស់ រដ្ឋាភិបាលចិនលើសមុទ្រ
ខាងកើតដែលរំលោភលើច្បាប់អន្តរជាតិ ការកសាង ខុសច្បាប់កោះ
សប្បនិមត្តលើតំបន់ដែនសមុទ្រអធិបតេយ្យភាពរបស់វៀតណាម និង
ប្រទេសមួយចំនួនក្នុងតំបន់។ បណ្ដាសមាគមបានអំពាវនាវឲ្យភាគីទាក់
ទិននា នានិងសហគកមន៍អន្តរជាតិសន្យាធ្វើសកម្មភាពដើម្បីច្បាប់
អន្តរជាតិត្រូវបាន ប្រតិបត្តិ ជាពិសេសគឺ សន្ធិសញ្ញា អ.ស.ប. ស្តីពីច្បាប់
សមុទ្រឆ្នាំ ១៩៨២ និង សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនា
នាលើសមុទ្រខាងកើត។ រាល់ ជំលោះនៅសមុទ្រខាងកើតត្រូវដោះស្រាយ
ដោយសន្តិវិធី។
ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត ក្នុងជំនួបថ្នាក់រដ្ឋមន្ត្រី ២+២
ដំបូងរវាង រដ្ឋមន្ត្រីការបរទេសនិងរដ្ឋមន្ត្រីការពារជាតិអូស្ត្រាលីនិង
អាល្លឺម៉ង នាថ្ងៃទី ៩ កញ្ញា នៅទីក្រុងបែកឡាំង (អាល្លឺម៉ង់) រដ្ឋមន្ត្រី
ទាំងរូបនេះបានទទួលស្គាល់ថា៖ សន្តិភាពនិងស្ថិរភាពក្នុងតំបន់
សមុទ្រខាងកើតគឺជាបញ្ហាព្រួយបារម្ភរបស់ ពិភពលោក ព្រមទាំង
អំពាវនាវឲ្យភាគីទាក់ទិននានាអត់ធ្មត់ បន្ធុស្រាលភាពតាន តឹង
និងដោះស្រាយជំលោះដោយសន្តិវិធីតាមច្បាប់អន្តរជាតិ៕