(VOV)_ក្នុងឱកាស រំលឹកខួបអនុស្សាវរីយ៍លើគទី ៦៦ ទិវាយុទ្ធជនពលី ពិការវៀតណាម (ថ្ងៃទី ២៧ កក្កដា ) សកម្មភាពថែទាំខាងសម្ភារះ ស្មារតីជាច្រើនសំរាប់ គ្រប់គ្រួសារគោលនយោបាយ ជនមានគុណូបការះចំពោះបដិវត្តន៍ ត្រូវបានរៀបចំ ឡើងក្នុងទូទាំងប្រទេស។
|
បណ្ដាសកម្មភារំលឹកខួបអនុស្សាវរីយ៍ទិវាយុទ្ធជនពលី ពិការ |
នារសៀលថ្ងៃទី ២៥ កក្កដា ក្រុមការងារដឹកនាំដោយឧបនាយករដ្ឋមន្ត្រីវៀត
ណាម លោក Nguyen Thien Nhan បានអញ្ជើញទៅសាកសួរសុខទុក្ខ ជូនអំណោយ បណ្ដាគ្រួសារយុទ្ធជនពលី ពិការនៅទីក្រុងហូជីមិញ។ ថ្លែងមតិនៅទីនេះ ឧបនាយក
រដ្ឋមន្ត្រី Nguyen Thien Nhan បានអះអាងថា÷បក្ស រដ្ឋជានិច្ចកាលយកចិត្តទុកដាក់ ថែទាំ លើកស្ទូយជីវភាពរស់នៅរបស់គ្រប់គ្រួសារគោលនយោបាយ ជនមានគុណូបការះ ចំពោះបដិវត្តន៍។ ឧបនាយករដ្ឋមន្ត្រី មានគោលបំណងថា÷ បណ្ដាគ្រួសារយុទ្ធជនព
លី ពិការ បន្តពង្រីកប្រពៃណីបដិវត្តន៍របស់គ្រួសារ ក្លាយទៅជាគំរូភ្លឺ សំរាប់ជំនាន់វ័យ
ក្មេងធ្វើតាម។ នាយប់ថ្ងៃទី ២៥កក្កដា មជ្ឈឹមសម្ព័ន្ធសមាគមន៍យុទ្ធជនវៀតណាម បានរៀបចំបណ្ដាសកម្មភាពរំលឹកវិញ្ញាណខ័ណ្ឌបណ្ដាវីរជន យុទ្ធជនពលី នៅឈា
បនដ្ឋាន hang Duong - កោះ Con Dao (ភាគខាងត្បូងវៀតណាម)។
ក្នុងឱកាស រំលឹកខួបអនុស្សាវរីយ៍លើគទី ៦៦ ទិវាយុទ្ធជនពលី ពិការវៀតណាម
ខេត្ត Thai Binh បានសម្រេចការជួសជុល កសាងថ្មីផ្ទះស្នាក់នៅចំនួនជិត២៧០០ខ្នង សំរាប់គ្រួសារគោលនយោបាយ ជនមានគុណូបការះចំពោះបដិវត្តន៍។ លោក Bui
Cong Nhan អនុប្រធានមន្ទីការងារ យុទ្ធជនពិការនិងសង្គមកិច្ច ខេត្ត Thai Binh បាន
អោយដឹងថា÷
“ ក្នុងរយះពេលខាងមុខនេះ ខេត្តប្រមូលផ្តុំដោះស្រាយរាល់ការជំពាក់ជំពិន ក្នុងការអនុវត្តបែបបទនយោបាយ សំរាប់ជនមានគុណូបការះ។ ខេត្តខំប្រឹងប្រែង ដល់ឆ្នាំ ២០១៥ ជនមានគុណូបការះនិងគ្រួសារអ្នកមានគុណូបការះទាំងលាយ រួចផុតពីភាពក្រីក្រ មានជីវភាពរស់នៅសម្បូរធូធារ។”
ក្នុងឱកាសនេះដែរ បណ្ដាស្ថាប័ននៅខេត្ត Thanh Hoa បានចាត់តាំងក្រុមជាច្រើន ទៅសាកសួរសុខទុក្ខ ជូនអំណោយចំពោះគ្រួសារគោលនយោបាយ ជនមានគុណូប
ការះ ចំពោះបដិវត្តន៍ផងដែរ៕