សកម្មភាពអបអរសាទរពិធីរំលឹកខួបលើកទី ៧៥ នៃទិវាជ័យជំនះក្នុងសង្គ្រាមការពារមាតុប្រទេសដ៏មហិមារបស់រុស្ស៊ី |
ដោយរងផលប៉ះពាល់នៃជំងឺរាតត្បាត Covid-19 កម្មវិធីរំលឹកខួបលើកទី ៧៥ នៃទិវាជ័យជំនះក្នុងសង្គ្រាមការពារមាតុប្រទេសដ៏មហិមា (ថ្ងៃទី៩ ឧសភា ឆ្នាំ ១៩៤៥ - ថ្ងៃទី ៥ ឧសភា ២០២០) បានប្រព្រឹត្តទៅតាមប្រព័ន្ធវិដេអូនៅរុស្ស៊ី។ សកម្មភាពសំខាន់បំផុតគឺពិធីដង្ហែក្បួនព្យុហយាត្រារបស់កងទ័ពអមតៈតាមអនឡាញ ដែលបានប្រព្រឹត្តិទៅនារសៀលថ្ងៃទី ៩ ខែឧសភា។ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានចូលរួមព្រឹត្តិការនេះពីខុទ្ទកាល័យនៅវិមានក្រឹមឡាំង។
ព្រឹត្តិការណ៍ដង្ហែក្បួនរព្យុហយាត្រារបស់ កងទ័ពអមតៈត្រូវបានផ្សាយតាមរយៈអេក្រង់ផ្សព្វផ្សាយជាង ២០០ នៅទីក្រុង Mascow នៅក្នុងរោងកុនអនឡាញ Okko ជាដើម។
លើសពីនេះទៀត នាថ្ងៃទី ៩ ខែឧសភា នៅ រុស្ស៊ី ក្នុងក្របខ័ណ្ឌនៃពិធីរំលឹកខួបលើកទី ៧៥ នៃទិវាជ័យជំនះដ៏មហិមា ដ៏បានប្រព្រឹត្តិទៅសកម្មភាព ហោះហើរសម្តែងលើអាកាសរបស់យន្តហោះចម្បាំងផងដែរ៕