បណ្ដាសកម្មភាពអបអរសាទរបុណ្យឯករាជ្យជាតិក្នុងនិងក្រៅប្រទេស

Chia sẻ
(VOVWORLD) -កម្មវិធីសម្ដែងសិល្បៈ ដោយប្រធានបទ៖ "ខែកញ្ញា - ពន្លឺព្រះអាទិត្យក្នុងរដូវស្លឹកឈើជ្រុះ" បានប្រារព្ធឡើងនៅថ្ងៃទី ៣ ខែកញ្ញានៅរោងមហោស្រពហាណូយ។ នេះជាសកម្មភាពជាក់ស្តែងមួយដើម្បីអបអរសាទរខួបលើកទី ៧២ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាម
បណ្ដាសកម្មភាពអបអរសាទរបុណ្យឯករាជ្យជាតិក្នុងនិងក្រៅប្រទេស - ảnh 1បណ្ដាសកម្មភាពអបអរសាទរបុណ្យឯករាជ្យជាតិក្នុងនិងក្រៅប្រទេស 

កម្មវិធីសម្ដែងសិល្បៈ ដោយប្រធានបទ៖ "ខែកញ្ញា - ពន្លឺព្រះអាទិត្យក្នុងរដូវស្លឹកឈើជ្រុះ" បានប្រារព្ធឡើងនៅថ្ងៃទី ៣ ខែកញ្ញានៅរោងមហោស្រពហាណូយ។ នេះជាសកម្មភាពជាក់ស្តែងមួយដើម្បីអបអរសាទរខួបលើកទី ៧២ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាម និងឆ្ពោះទៅខួបលើកទី ៦0 បង្កើតសមាគមតន្ត្រីតន្រ្តីករវៀតណាម។ ព្រឹត្តិការណ៍នេះបានទាក់ទាញអ្នកចម្រៀង តន្រ្តីករ និងទស្សនិកជនជាច្រើនកុះករចូលរួម។ បណ្ដាសិល្បករនិងអ្នកចម្រៀងបានសម្ដែងបទចម្រៀងល្បីល្បាញរបស់តន្រ្តីករកំពូលនានា។

នៅទីក្រុងវៀងចន្ទ( ប្រទេសឡាវ) នាថ្ងៃទី ៣ ខែកញ្ញាបានប្រព្រឹត្តទៅកម្មវិធីសម្តែងសិល្បៈមួយដោយកងយោធភូមិភាគ ទី ៧ របស់កងទ័ពប្រជាជនវៀតណាម។ នេះគឺជាផ្នែកមួយនៃបណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី ៧២ ឆ្នាំនៃទិវាឯករាជ្យជាតិរបស់វៀតណាម (ថ្ងៃទី២ខែកញ្ញាឆ្នាំ១៩៤៥-ថ្ងៃទី២ខែកញ្ញាឆ្នាំ២០១៧)និងឆ្នាំសាមគ្គីភាព មិត្តភាពវៀតណាម-ឡាវ, ឡាវ-វៀតណាម ឆ្នាំ 2017 ៕

ប្រតិកម្មទៅវិញ