![បណ្ដាសកម្មភាពលើកសរសើរអ្នកបរិច្ចាគឈាមឆ្នើមវៀតណាម២០១៦ - ảnh 1](https://photo-cms-vovworld.zadn.vn/w500/uploaded/vovworld/cqjwqkrwq/2016_06_15/87d65ec2-3596-429d-bfe2-ed0843d7e3a4.jpg) |
បណ្ដាសកម្មភាពលើកសរសើរអ្នកបរិច្ចាគឈាមឆ្នើមវៀតណាម២០១៦ |
(VOV)_ជួយជ្រោមជ្រែងទិវាពិភពលោកលើកសរសើរអ្នកបរិច្ចាគឈាម (ថ្ងៃទិ១៤
មិថុនា) ដោយសារលិខិត៖ ដំណក់ឈាមក្រហម-ប្រគល់ជីវិតថ្មី នារសៀលថ្ងៃទី១៤មិថុនា
នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធីរំលឹកខួបអនុស្សាវរីយ៍អ្នកបរិច្ចាគឈាមឆ្នើមវៀតណាម ឆ្នាំ ២០១៦។ គំរូចំនួន១០០នាក់ត្រូវបានលើកសរសើរក្នុងពិធីលើកនេះ។
លោក Nguyen Huu Thuan នៅទីក្រុងហូជីមិញ ជាមនុស្សដែលបានបរិច្ចាគឈាមចំនួន៨៤លើក បានចែករំលែកថា៖
“ ខ្ញុំបានទៅបរិច្ចាគឈាមតាំងពីឆ្នាំ ១៩៩៤។ បន្ទាប់ពីពេលបានបរិច្ចាគឈាម
ខ្ញុំសប្បាយរីករាយណាស ដោយបានដឹងថា៖ខ្លួនបានជួយសង្គ្រោះជីវិតមនុស្ស។”
នាថ្ងៃនេះដែរ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam ក៏មានជំនួបសន្ទនាជា
មួយគំរូបរិច្ចាគឈាមចំនួន១០០រូប ឆ្នាំ ២០១៦ផងដែរ៕