បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវារំដោះភាគខាងត្បូងវៀតណាមឯកភាពប្រទេសជាតិ

Chia sẻ
(VOV)_​” ទីក្រុងហូជីមិញ-៤០ឆ្នាំកសាង អភិវឌ្ឍន៍និងធ្វើសមាហរណកម្ម”   នេះគឺជាប្រធានបទនៃសិក្ខាសាលាវិទ្យាសាស្ត្រ នឹងប្រារព្វឡើងនាថ្ងៃទី១៧ មិនា
បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវារំដោះភាគខាងត្បូងវៀតណាមឯកភាពប្រទេសជាតិ - ảnh 1
បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវារំដោះភាគខាងត្បូងវៀតណាមឯកភាពប្រទេសជាតិ

(VOV)_​” ទីក្រុងហូជីមិញ-៤០ឆ្នាំកសាង អភិវឌ្ឍន៍និងធ្វើសមាហរណកម្ម”  
នេះគឺជាប្រធានបទនៃសិក្ខាសាលាវិទ្យាសាស្ត្រ នឹងប្រារព្វឡើងនាថ្ងៃទី១៧ មិនា 
នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម)។ នេះគឺជាសកម្មភាពជាក់ស្ដែង 
ឆ្ពោះទៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវារំដោះភាគខាងត្បូងវៀតណាម
 ឯកភាពប្រទេសជាតិ (ថ្ងៃទី៣០មេសាឆ្នាំ១៩៧៥-ថ្ងៃទី​៣០  មេសា ឆ្នាំ ២០១៥)។

          នៅក្នុងសន្និសីទកាសែត ឧទ្ទេសនាមអំពីសិក្ខាសាលា ដោយគណៈកម្មាធិការឃោសនា អប់រំ នៃគណៈកម្មាធិការបក្សទីក្រុងហូជីមិញរៀបចំឡើង នាថ្ងៃទី១៣ មិនា 
លោក Pham Duc Hai អនុប្រធាន​គណៈកម្មាធិកាឃោសនា  អប់រំ នៃគណៈកម្មាធិ
ការបក្សទីក្រុងហូជីមិញ បានអោយដឹងថា៖ គោលដៅនៃសិក្ខាសាលានេះគឺអះអាង
នូវសមិទ្ធិផលដ៏ធំធេង លើគ្រប់ជ្រុងជ្រោយ ក្នុងការកសាង និងការពារទីក្រុង បង្កើត
ការផ្លាស់ប្តូរថ្មីជាសារវ័ន្តក្នុងជីវភាពរស់នៅសង្គម រួមចំណែកសំខាន់ក្នុងសមិទ្ធិផល
រួមរបស់តំបន់និងទូទាំងប្រទេស។

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវារំដោះខេត្ត Kon Tum (ថ្ងៃទី១៦ មិនា ឆ្នាំ ១៩៧៥-ថ្ងៃទី១៦ មិនា ឆ្នាំ ២០១៥) នាព្រឹកថ្ងៃទី១៤ មិនា នៅ
សារមន្ទីរខេត្ត Kon Tum បានប្រព្រឹត្តទៅការតាំងបង្ហាញ ដោយប្រធានបទ៖ Kon
Tum - បណ្ដា​ខែ ឆ្នាំ ដ៏ត្រចះត្រចង់ ដោយបានបង្ហាញឯកសារចំនួន២៤០ វត្ថុតាង
ចំនួន១៣០​ និងឯកសារវិទ្យាសាស្ត្រចំនួន២៥។ វរសេនីយ៍ឯក Nguyen Van Hau
អនុប្រធានស្នងការនយោបាយអង្គទ័ពលេខ៣ បានអោយដឹងថា៖

          “ យើងខ្ញុំមានគោលបំណងផ្ញើសារ១។ យើងមានជីវភាពរស់នៅប្រកប
ដោយសន្តិភាព សុភមង្គល និងសម្បូរធូធារនាបច្ចុប្បន្ន នេះគឺដោយសារការដឹក
នាំដ៏ប៉ិនប្រសពរបស់បក្ស លោកប្រធានហូជីមិញ និងប្រពៃណីស្នេហារជាតិរបស់
ប្រជាជន នៃបណ្ដាជនជាតិនៅ Tay Nguyen ស្មារតីតស៊ូរបស់បណ្ដាកម្មា   ភិបាល 
យុទ្ធជនកងទ័ពប្រជាជនវៀតណាម។ ជំនាន់វ័យក្មេងត្រូវយល់ដឹងច្បាស់អំពីប្រ
ពៃណីប្រវត្តិសាស្ត្រ និងត្រូវចងចាំច្បាស់អំពីប្រពៃណីនេះ៕”


ប្រតិកម្មទៅវិញ