|
ជ័យជំនៈ DIEN BIEN PHU(TTXVN) |
(VOV)_សម្ព័ន្ធបណ្ដាសមាគមអក្សរសាស្ត្រ វិចិត្រសិល្បះវៀតណាមបានរៀប
ចំកម្មវីធី៖ដំណើរត្រឡប់មក Dien Bien Phu តាមរយៈវិចិត្រសិល្បះដើម្បីរំលឹកខួប
អនុស្សាវរីយ៍ លើកទី៦០នៃទិវាជ័យជំនៈ DIEN BIEN PHU ( ថ្ងៃទី ៧ ឧសភា ឆ្នាំ
១ ៩៥៤ និងថ្ងៃទី ៧ ឧសភាឆ្នាំ ២០១៤)។ កម្មវិធីនេះបានប្រមូលផ្តុំសិល្បករ សិល្ប
ការនី ចំនួន១២០នាក់នៅក្នុងទូទាំងប្រទេសចូលរួម ។ កម្មវិធីនេះត្រូវបានសម្ដែងពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៣ មិនានៅខេត្តចំនួន៣គឺ៖ Hoa Binh, Son La, និង Dien Bien ។
តន្ត្រីករDo Hong Quan អនុប្រធានសម្ព័ន្ធបណ្ដាសមាគមអក្សរសាស្ត្រ វិចិត្រសិល្បះ
វៀតណាមបានអោយដឹងថា៖
“នេះគឺជាលើកដំបូងហើយ ដែលយើងខ្ញុំធ្វើពិធីដ៏អធឹកអធមដូច្នេះ។ នេះគឺជារូបភាពមួយរបស់សិល្បករ សិល្បការនីនាបច្ចុប្បន្ន ចំពោះអតីតកាល ចំពោះ
ប្រវត្តិសាស្ត្រ ចំពោះបេសកកម្មវិចិត្តសិល្បះ វប្បធម៌របស់ប្រទេសជាតិ។ យើងខ្ញុំ ក៏មានគោលបំណងថា៖ តាមរយៈកម្មវិធីនេះ បណ្ដាសិល្បករ សិល្បការនីនឹងមាន វណ្ណកម្មថ្មីច្រើនជាងទៀត៕”