បណ្ដាសកម្មភាពក្នុងឱកាសទិវាពិភពលោកដើម្បីជនពិការ

Chia sẻ
(VOV)_នាព្រឹកថ្ងៃទី២៩ វិច្ឆិកា នៅទីក្រុងហាណូយ លោកស្រី Tong Thi Phong សមាជិកាការិយាល័យនយោបាយ និងជាអនុប្រធានរដ្ឋសភាវៀតណាម ​បានទទួលជួបគណៈប្រតិភូជនពិការចូលរួមមហោស្រពសំនៀងជនពិការ ទូទាំងប្រទេស លើកទី១ ឆ្នាំ ២០១៤។

(VOV)_នាព្រឹកថ្ងៃទី២៩ វិច្ឆិកា នៅទីក្រុងហាណូយ លោកស្រី Tong Thi Phong
សមាជិកាការិយាល័យនយោបាយ និងជាអនុប្រធានរដ្ឋសភាវៀតណាម ​បានទទួល
ជួបគណៈប្រតិភូជនពិការចូលរួមមហោស្រពសំនៀងជនពិការ ទូទាំងប្រទេស លើក
ទី១  ឆ្នាំ ២០១៤។ លោកស្រី Tong Thi Phong បានអះអាងថា៖​បណ្ដាសកម្មភាពនេះ
បានសម្ដែងនូវការថែទាំរបស់បក្ស រដ្ឋ សមាគម អង្គការ​សង្គមគ្រប់ជាន់ថ្នាក់ បាន
យកចិត្តទុកដាក់ដល់ជីវភាពរស់នៅខាងសម្ភារះ និង​ស្មារតីរបស់ជនពិការ លើកទឹក
ចិត្តជនពិការជឿជាក់ទៅលើជីវភាពរស់នៅ …លៗ។

បណ្ដាសកម្មភាពក្នុងឱកាសទិវាពិភពលោកដើម្បីជនពិការ - ảnh 1
កម្មវិធីដើរដោយថ្មើជើង៖ដើម្បីពិភពលោក១ សំរាប់ជនពិការ

ក៏ក្នុងព្រឹកថ្ងៃទី២៩​វិច្ឆិកា ដំណាងជាង១,៥០០នាក់បានតាងនាមអោយ​បណ្ដា​
ស្ថាប័ន សមូហភាព អង្គការ ជនពិការនៅក្នុងនិងក្រៅប្រទេសបានចូល​រួម​កម្មវិធីដើរ
ដោយថ្មើជើង៖ដើម្បីពិភពលោក១ សំរាប់ជនពិការ នៅទីក្រុងហាណូយ។ ថ្លែងមតិ
នៅទីនេះ លោកស្រី Nguyen Thi Kim Ngan សមាជិកាការិយាល័យ​នយោបាយ និង
ជាអនុប្រធានរដ្ឋសភាវៀតណាម បានអោយដឹងថា៖

          “ ដើម្បីបន្តអនុវត្តរាល់គោលនយោបាយ ច្បាប់ ក៏ដូចជាការសន្យាអន្តរជាតិ 
​ដើម្បីលើកទឹកចិត្ត ចែករំលែក ជួយឧបត្ថម្ភជនពិការប្រកបដោយជាក់ស្ដែង ​ខ្ញុំស្នើ
ស្ថាប័នរដ្ឋគ្រប់ជាន់ថ្នាក់ សុក្រិតប្រព័ន្ធគោលនយោបាយ ច្បាប់ស្ដីពី​ជនពិការ រៀប
ចំអនុវត្តល្អរាល់ការកំណត់ដែលទាក់ទិនដល់ជនពិការ …លៗ៕” 

ប្រតិកម្មទៅវិញ