បណ្ដាភាគីនៅស៊ីរីរំលោភលើការព្រមព្រៀងឈប់បាញ់

Chia sẻ
នាថ្ងៃទីមួយ ឧសភា អគ្គលេខាធិការរងអង្គការសហ
ប្រជាជាតិ ទទួលបន្ទុក ​បណ្ដាសកម្មភាពថែរក្សារ
សន្តិភាព លោក Herve Ladsous បានចោទប្រកាន់​
បណ្ដាភាគីនៅស៊ីរី រំលោភលើការព្រមព្រៀងឈប់
បាញ់ ដែលបានចុះហត្ថលេខា ក្នុងក្របខ័ណ្ឌ របស់ផែនការសន្តិភាព
ដោយបេសកជនរួម របស់អង្គការសហប្រជាជាតិ និង សម្ព័ន្ធអារ៉ាប
(AL) Kofi Annan លើកឡើង។ 

នាថ្ងៃទីមួយ ឧសភា អគ្គលេខាធិការរង អង្គការសហប្រជាជាតិ ទទួលបន្ទុក ​បណ្ដាសកម្មភាពថែរក្សារសន្តិភាព លោក Herve Ladsous បានចោទប្រកាន់​បណ្ដាភាគីនៅស៊ីរី រំលោភលើ​ការព្រមព្រៀងឈប់បាញ់ ដែលបានចុះហត្ថ
លេខា ក្នុងក្របខ័ណ្ឌ របស់ផែនការសន្តិភាព ដោយបេសកជនរួម របស់អង្គ
ការសហប្រជាជាតិ និង សម្ព័ន្ធអារ៉ាប (AL) Kofi Annan លើកឡើង។ លោក
Herve Ladsous ​បាន​អោយ​ដឹងថា៖ កងកំលាំងប្រដាប់អាវុធរបស់រដ្ឋាភិបាល ​ស៊ីរី នៅតែរក្សារការប្រើ​ប្រាស់​អាវុធធុនធ្ងន់ នៅទីក្រុងមួយចំនួន និង បណ្ដា
កងកំលាំង​ប្រដាប់អាវុធ​ប្រឆាំងបន្តអនុវត្តបណ្ដាការវាយប្រហារហឹង្សារ 
ចំពោះមន្ត្រី រដ្ឋាភិបាល និងជនស៊ីវិល។ ទីភ្នាក់ងារសារព័ត៍មានរដ្ឋ SANA បានអោយដឹងថា៖ ក្រុមជនប្រដាប់អាវុធ របស់ Mohammed បាន​ធ្វើ​ឃាដ​
លោក Abdul – Hamid Taha បេក្ខជន សមាជិក​សភា របស់ខេត្ត Daara។ ​មុន​នោះ ក្រុមនេះ បានគំរាមគំហែងថា៖ នឹងស្លាប់អ្នកណា ដែលបានឧទ្ទេសនាម​
លោក  Abdul – Hamid Taha ធ្វើជាបេក្ខជន ក្នុងការបោះឆ្នោត​សភាខាងមុខ​នេះ។ ក្រុមជនប្រដាប់អាវុធឥស្លាម Al – Nursa បានទទួលខុសត្រូវអំពី​ការវាយ​ប្រហារ
ដោយគ្រាប់បែកនៅស៊ិរី ក្នុងនោះមានការវាយប្រហារដោយគ្រាប់បែក នៅ​រដ្ឋធានី
Damacus នាសប្ដាហ៍កន្លងទៅ សំដៅទៅលើកំលាំងសន្តិសុខ ដែល​ធ្វើអោយ​មនុស្សចំនួន៣នាក់រងរបួស៕ 

បណ្ដាភាគីនៅស៊ីរីរំលោភលើការព្រមព្រៀងឈប់បាញ់ - ảnh 1
Image: Internet


ប្រតិកម្មទៅវិញ