|
បណ្ដាភាគីចូលរូមសន្និសីទអន្តរជាតិRome គាំទ្ររដ្ឋាភិបាលសាមគ្គីជាតិនៅលីប៊ី |
(VOV)_នាថ្ងៃទី១៣ ធ្នូ ដំណាងបណ្ដាប្រទេសនិងអង្គការនានាដែលបានចូល
រួមសន្និសីទអន្តរជាតិ ស្ដីអំពីលីប៊ី នៅទីក្រុង Rome ( អ៊ីតាលី) ចុះហត្ថលេខាលើ
សេចក្ដីថ្លែងការណ៍រួម អំពាវនាវអោយភាគីនានានៅលីប៊ី ឈប់បាញ់ ដើម្បីបើកផ្លូវ
អោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀង បង្កើតរដ្ឋាភិបាលសាមគ្គីជាតិ។ សេចក្ដី
ថ្លែងការណ៍នេះបានលើកច្បាស់ថា៖ មានរដ្ឋាភិបាលតែមួយគត់ ទើបអាចនាំមកនូវ
ចំណងសាមគ្គីភាព ស្ថិរភាព និងបញ្ចប់ស្ថានភាពស្មុគ្រស្មាញនៅលីប៊ី។ ក្រៅពីនោះ
ដំណាងប្រទេសចំនួន១៧ និងអង្គការអន្តរជាតិចំនួន៤ ចូលរួមសន្និសីទលើកនេះ
ក៏បានសន្យាជួយឧបត្ថម្ភអំពីនយោបាយ សេដ្ឋកិច្ច និងសន្តិសុខសំរាប់ប្រទេសនេះដែរ៕