បណ្ដាភាគីចាត់ទុកថា កម្ទេចកម្ទីមីស៊ីលនៅក្នុងការផ្ទុះនៅប៉ូឡូញទំនងជាមកពីប្រព័ន្ធ ការពារដែនអាកាសរបស់អ៊ុយក្រែន

Chia sẻ

(VOVWORLD) - ភ្នាក់ងារសារព័ត៌មានអង់គ្លេស Reuters បាន ដកស្រង់សម្តីរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ដោយនិយាយថា ប្រធានាធិបតីអាមេរិក លោក Joe Biden បានជម្រាបជូនមេដឹកនាំនៃប្រទេសឧស្សាហ កម្មឈានមុខគេលើពិភពលោក (G7) និងដៃគូរបស់អង្គការណាតូថា ការផ្ទុះនៅប៉ូឡូញ គឺបណ្តាលមកពីកាំជ្រួចមីស៊ីលការពារដែនអាកាសរបស់អ៊ុយក្រែន។ 

បណ្ដាភាគីចាត់ទុកថា កម្ទេចកម្ទីមីស៊ីលនៅក្នុងការផ្ទុះនៅប៉ូឡូញទំនងជាមកពីប្រព័ន្ធ ការពារដែនអាកាសរបស់អ៊ុយក្រែន - ảnh 1កម្លាំងប៉ូលិសប៉ូឡូញស៊ើបអង្កេតនៅកន្លែងកើតហេតុនៃការផ្ទុះនៅភូមិ Przewodow កាលពីថ្ងៃទី១៦ ខែវិច្ឆិកា។ (រូបថត៖ រ៉យទ័រ)
នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃទី ១៦ ខែវិច្ឆិកា នៅប្រទេស បែលហ្ស៊ិក រដ្ឋមន្ត្រីការពារជាតិបែលហ្ស៊ិកលោក Ludivine Dedonder បានឲ្យដឹងថា ទីភ្នាក់ងារចារកម្មបែលហ្ស៊ិកកំពុងស៊ើបអង្កេតការផ្ទុះដែលបង្កឡើងដោយកាំជ្រួច មីស៊ីលបានធ្លាក់លើភូមិ Przewodow របស់ប៉ូឡូញ ជិតព្រំដែនជាមួយអ៊ុយក្រែននៅថ្ងៃ ទី ១៥ ខែវិច្ឆិកា។ ផ្អែកតាមព័ត៌មានបឋម ការផ្ទុះអាចបណ្ដាលមកពីប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន។ នាថ្ងៃដដែល ទីភ្នាក់ងារសារព័ត៌មានអង់គ្លេស Reuters បាន ដកស្រង់សម្តីរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ដោយនិយាយថា ប្រធានាធិបតីអាមេរិក លោក Joe Biden បានជម្រាបជូនមេដឹកនាំនៃប្រទេសឧស្សាហ កម្មឈានមុខគេលើពិភពលោក (G7) និងដៃគូរបស់អង្គការណាតូថា ការផ្ទុះនៅប៉ូឡូញ គឺបណ្តាលមកពីកាំជ្រួចមីស៊ីលការពារដែនអាកាសរបស់អ៊ុយក្រែន។
ទាក់ទិននឹង ឧប្បត្តិហេតុនេះ នៅចុងបញ្ចប់នៃកិច្ចប្រជុំបន្ទាន់មួយរបស់ឯកអគ្គរដ្ឋទូតណាតូកាលពី ថ្ងៃទី ១៦ ខែវិច្ឆិកា នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក អគ្គលេខាធិការអង្គការ ណាតូ លោក Jens Stoltenberg បាននិយាយថា ការស៊ើបអង្កេតលើឧប្បត្តិហេតុនេះ កំពុងដំណើរការ ប៉ុន្តែមិនមានសញ្ញាណាមួយដែលបង្ហាញថា នេះជាការវាយប្រហារ ដោយចេតនានោះទេ។
មុននោះ នៅថ្ងៃទី ១៦ ខែវិច្ឆិកា ក្រសួងការពារជាតិរុស្ស៊ីបានជូនដំណឹងថា អ្នក ជំនាញនៃមណ្ឌលឧស្សាហកម្ម-យោធារុស្ស៊ីបានកំណត់ថា កម្ទេចមន្ទីក្នុងរូបថតដែល បានថតនៅប្រទេសប៉ូឡូញជាផ្នែកនានានៃប្រព័ន្ធការពារដែនអាកាស S-៣០០ របស់ កងទ័ពជើងអាកាសអ៊ុយក្រែន៕

ប្រតិកម្មទៅវិញ