(VOV)_ក្នុងឱកាសដើមនិទាឃរដូវ ឆ្នាំមមីឆស័កនិងលើកទី៨៤ នៃទិវាបង្កើតបក្ស
កុម្មុយនីស្តវៀតណាម មន្ទីវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Dac Lak បានរួម សហ ការជាមួយគណកម្មាធិការប្រជាជនស្រុក Krong Ana រៀបចំការប្រណាំងទូកប្រពៃណី
លើកទី៧។ សកម្មភាពនេះបានស្ថិតនៅក្នុងសកម្មភាពឆ្ពោះទៅ៖ឆ្នាំទេសចរណ៍ជាតិ
២០១៤ Tay Nguyen – Da Lat។
|
ការប្រណាំងទូកប្រពៃណី(http://laodong.com.vn/) |
បងប្រុស Tran Van Phuc ជាជននៅឃុំ Binh Hoa ស្រុក Krong Ana បាន
អោយដឹងថា៖
“ ប្រជាជនស្រុក Krong Ana អ្នកណាក៏សប្បាយរីករាយណាស់។ ទោះបីជា
ធាតុអាកាស ក្ដៅណាស់ ប៉ុន្តែ ប្រជាជនមកទីនេះច្រើនណាស់។”
នៅខេត្ត Tay Ninh (ភាគខាងត្បូងវៀតណាម) មនុស្សរាប់ពាន់នាក់មកពីទី
ក្រុងហូជីមិញ DongNai , Binh Duong និងខេត្តមួយចំនួននៃភាគខាងលិច ភាគ
ខាងត្បូងវៀតណាម បានទៅកាន់បុណ្យនិទាឃរដូវ នៅវត្ត Ba ដែលត្រូវបានស្ថិត
នៅលើភ្នំ
Ba Den។
ក្នុងពេលនោះ នៅខេត្ត Bac Ninh បានប្រព្រឹត្តទៅពិធីដើរដង្ហែរ កាំផ្លើងផ្កា Dong
Ky បានទាក់ទាញមនុស្សរាប់ម៉ឹននាក់ក្នុងតំបន់ និងភ្ញៀវទេសចរណ៍ទៀតផង។
ក៏ក្នុងថ្ងៃនេះដែរ នៅឃុំ Doi Son ស្រុក Duy Tien ខេត្ត Ha Nam ភាគខាងជើ់ង
វៀត ណាម បានចាប់ផ្តើមសកម្មភាពនានា ក្នុងក្របខ័ណ្ឌពិធីបុណ្យ Tich Dien ពិធី បើករដូវកាលបង្កបង្កើនផលក្នុងបំណងមានងាកាសធាតុអំណោយផល៕