បណ្ដាប្រទេសអាស៊ានអាចមានឱកាសច្រើនបន្ទាប់ពី Brexit

Chia sẻ

(VOVworld) – ព្រឹត្តិការណ៍ Brexit នឹងផ្តល់ដល់បណ្ដា
ប្រទេសអាស៊ាននូវឧត្តមភាពមួយចំនួនក្នុងការ
បង្កើតឡើងលក្ខណៈងាយស្រួលដើម្បីចុះហត្ថលេខា
លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនិងទាក់ទាញការ
វិនិយោគពីអង់គ្លេស។ 

បណ្ដាប្រទេសអាស៊ានអាចមានឱកាសច្រើនបន្ទាប់ពី Brexit  - ảnh 1
បណ្ដាប្រទេសអាស៊ានអាចមានឱកាសច្រើនបន្ទាប់ពី Brexit (VNA)


(VOVworld) – ព្រឹត្តិការណ៍ Brexit នឹងផ្តល់ដល់បណ្ដាប្រទេសអាស៊ាននូវឧត្តមភាព
មួយចំនួនក្នុងការបង្កើតឡើងលក្ខណៈងាយស្រួលដើម្បីចុះហត្ថលេខាលើកិច្ចព្រម
ព្រៀងពាណិជ្ជកម្មសេរីនិងទាក់ទាញការវិនិយោគពីអង់គ្លេស។ នេះគឺជាការបញ្ជាក់
របស់មជ្ឈដ្ឋានអ្នកជំនាញការនៅសិក្ខាសាលា  Brexit និងសហគមន៍សេដ្ឋកិច្ច
អាស៊ានក្រោមក្រសែភ្នែកសមាហរណកម្មដែលត្រូវបានរៀបចំឡើងនៅទីក្រុង
ហូជីមិញ ភាគខាងត្បូងវៀតណាម នាថ្ងៃទី​៣ សីហា។ អង្គសន្និសីទបានចាត់
ទុកថា៖  ជាមួយសហភាពអឺរ៉ុប  EU អាស៊ានមានសក្តានុភាពធំធេងចំពោះការ
អភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីដោយសារអាស៊ានជា​​ទីផ្សារ
និងជាទ្វារច្រកដើម្បី EU ឈានចូលតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ទន្ទឹមនឹងនោះ
ប្រទេសអាស៊ានទាំងឡាយចាត់ទុក EU​ គឺជាដៃគូយុទ្ធសាស្ត្រ ហើយមានបំណង
ប្រាថ្នាបង្កើនទំនាក់ទំនងសេដ្ឋកិច្ចលើគ្រប់វិស័យ។ ក្នុងកាលៈទេសៈ ព្រឹត្តិការណ៍
  Brexit  បានធ្វើឲ្យឋានៈខាងសេដ្ឋកិច្ចនិងនយោបាយរបស់អង់គ្លេសបានធ្លាក់
ចុះជាបណ្តោះអាសន្នដែលនាំទៅប្រទេសនេះផ្លាស់ប្តូរទិសដៅទៅតំបន់អាស៊ី-
ប៉ាស៊ីហ្វិក។ តាមការព្យាករណ៍របស់មជ្ឈដ្ឋានអ្នកវិភាគថា៖ ក្នុងដំណាក់កាល
ក្រោយ Brexit ក្រៅទីទីផ្សារអឺរ៉ុប អង់គ្លេសនឹងប្រមូលផ្តុំទៅលើការសម្បូរបែប
ភាវូបនីយកម្មទីផ្សារកាត់បន្ថយការចំណុះទៅលើប្រទេសជិតខាងនានាហើយ
ទ្វីបអាស៊ីគឺជាទីកន្លែងមកដល់ពោពេញទៅដោយសក្តានុភាព។

ប្រការនេះបង្កលក្ខណៈ​ងាយស្រួលសំរាប់សហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC)
ឆ្ពោះទៅគោលដៅបង្កើតទីផ្សាឯកភាពមួយ ក្នុងនោះ ពាណិជ្ជកម្មនិងការ
វិនិយោគត្រូវបានសេរីភាវូបនីយកម្មសំដៅបង្កើនសមត្ថភាពប្រកួតប្រជែង
របស់ អាស៊ានក្នុងទីផ្សារពិភពលោកទាំងមូល។ ក្នុងរយៈពេលយូរអង្វែង​នេះ
គឺជា ឱកាសល្អដើម្បីអាស៊ាននិយាយរួម​និងវៀតណាមនិយាយដោយឡែក
បង្កើន ទំនាក់ទំនងពាណិជ្ជកម្មវិនិយោគជាមួយអង់គ្លេស៕ 

ប្រតិកម្មទៅវិញ