ទន្លេមេគង្គហូរឆ្លងកាត់តំបន់ត្រីកោណមាសរវាងថៃ ឡាវ និងមីយ៉ាន់ម៉ា (រូបថត៖ TTXVN) |
យោងតាមកិច្ចព្រមព្រៀង ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ភាគីទាំងពីរនឹងធ្វើការរួមគ្នាតាមរយៈសកម្មភាពអភិវឌ្ឍន៍និងការគ្រប់គ្រងធនធានទឹកនិងបណ្ដាធនធានពាក់ព័ន្ធដើម្បីរួមគ្នាជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមប្រកបដោយចីរភាពរបស់បណ្ដាប្រទេសនៅតំបន់ទន្លេមេគង្គ។
បន្ទាប់ពីពិធីចុះហត្ថលេខា ភាគីទាំងពីរបានឯកភាពគ្នាធ្វើការស្រាវជ្រាវរួមអំពីស្ថានភាពគ្រោះរាំងស្ងួតនិងកំរិតទឹកទាបនៅឆ្នាំ ២០១៩ នៅអាងទន្លេមេគង្គទាំងនៅផ្នែកខាងក្រោមនិងផ្នែកខាងលើ។ យោងតាមនេះ ផែនការនឹងចាប់ផ្តើមនៅខែមករាហើយរំពឹងថានឹងបញ្ចប់នៅខែកញ្ញាឆ្នាំ ២០២០។ គោលដៅនៃក្នុងការស្រាវជ្រាវនេះគឺជាស្វែងរកមូលហេតុនិងផលប៉ះពាល់នៃគ្រោះរាំងស្ងួតនិងកំរិតទឹកទាបក្នុងឆ្នាំ ២០១៩។ ដោយផ្អែកលើការស្រាវជ្រាវនោះ ភាគីទាំងពីរនឹងផ្តល់នូវដំណោះស្រាយនិងសកម្ម ភាពទាក់ទងនឹងការចែករំលែកនិងលើកកម្ពស់គុណភាពទិន្នន័យ ព័ត៌មានរវាងប្រទេសមេគង្គ - ឡានធឿង ដើម្បីកសាងរូបភាពនៃការផ្លាស់ប្តូរព័ត៌មានឲ្យបានច្បាស់ណាស់និងបង្កើតការសម្របសម្រួលប្រតិបត្តិការនៃអាងស្តុកទឹកទាំងនៅក្នុងចិននិងប្រទេសនៅមហាអនុតំបន់ទន្លេមេគង្គ សំដៅឆ្លើយតបឲ្យកាន់តែមានប្រសិទ្ធិភាពចំពោះបញ្ហានាបច្ចុប្បន្ននិងអនាគតអំពីគ្រោះរាំងស្ងួតនិងកំរិតទឹកទាប៕