|
បណ្ដាប្រទេសបង្កើនសន្តិសុខបន្ទាប់ពីការវាយប្រហារនានានៅបារាំង |
(VOV)_សន្តិសុខត្រូវបានបង្កើនយ៉ាងខ្លាំង នៅប្រទេសអាមេរិក អ៊ីតាលី និង
បែល្ស៊ីក បន្ទាប់ពីពេលដែលការវាយប្រហារភេរវកម្មផ្សេងៗនៅបារីស បណ្ដាល
អោយយ៉ាងហូចណាស់មនុស្សចំនួនជាង១៥០នាក់ត្រូវស្លាប់ និងមនុស្សជាច្រើន
ទៀតរងរបួស។
នៅទិក្រុង Rome រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ីតាលី Angelio Alfano បានប្រកាស
ដាក់ស្ថានការណ៍គ្រាមានអាសន្នខ្ពស់បំផុត ដើម្បីធានាសន្តិសុខសំរាប់ប្រទេសនេះ
និងបូរីវ៉ាទីកង់។ ប៉ូលីស្តនិងកងទ័ពត្រូវបានបង្កើន នៅបណ្ដាស្ថាប័នរដ្ឋាភិបាល
បូរីវ៉ាទីកង់ ស្ថាប័នការទូត វប្បធម៌ និងអប់រំមានទំនាក់ទំនងជាមួយបារាំង។
ក្នុងពេលនោះដែរ នៅទីក្រុងNew York អាមេរិក អាជ្ញាធរក៏បានប្រកាសស
ភាពការណ៍គ្រាមានអាសន្ន ហើយដាក់ពង្រាយកងកម្លាំងប្រឆាំងភេរវកម្ម បន្ទាប់
ពីពេលរឿងហេតុនេះកើតមានឡើង។ បន្ទាប់ពីការវាយប្រហារនេះ សម្ព័ន្ធក្រុមហ៊ុន
អាមេរិក ក្រុមហ៊ុនអាកាសចរណ៍ធំៗលើទូទាំងពិភពលោកបានសម្រេចចិត្តផ្អាករាល់
ជើងហោះហើរទៅកាន់បារីស ទោះបីជាព្រលានយន្តហោះបារីសនៅបើកទ្វា ប្រព្រឹត្ត
ទៅជាធម្មតា៕