បណ្ដាប្រទេសបង្កើនសន្តិសុខដើម្បីប្រឆាំងនឹងភេរវកម្ម |
(VOVworld) - រដ្ឋាភិបាលទុយនីស៊ីទើបនឹងសម្រេចពន្យាពេលបន្ថែម ៤ ខែទៀត ចំពោះស្ថានភាពប្រកាសអាសន្ននៅប្រទេសអាហ្វ្រិកខាងជើងនេះបន្ទាប់ពីកើត មានឡើងការវាយប្រហារភេរវកម្មនាឆ្នាំ ២០១៥ ដែលធ្វើឲ្យទាហានចំនួន ១២ នាក់ត្រូវស្លាប់។ ច្បាប់ទុយនីស៊ីបានកំណត់ថា៖ ក្នុងរយៈពេលអនុវត្តស្ថានភាព ប្រកាសអាសន្នជាបន្ទាន់ សមត្ថកិច្ចមានសិទ្ធិហាមឃាត់រាល់ការធ្វើបាតុកម្ម កូដកម្មនិងការប្រមូលផ្តុំនៅទីកន្លែងសាធារណៈដែលអាចបង្កអស្ថិរភាពសណ្តាប់ ធ្នាប់ ក៏ដូចជា ការអនុវត្តរាល់វិធានការសំដៅធានាឲ្យបានការគ្រប់គ្រងសារ ព័ត៌មាន ផងដែរ។ វិធីសាស្ត្រនេះក៏អនុញាត្តិឲ្យក្រសួងមហាផ្ទៃទុយនីស៊ីចាប់ខ្លួន មុខសញ្ញាជាប់សង្ស័យផងដែរ។ ក្នុងពេលនោះ ស្ថាប័នចារកម្មហ្វាំងឡង់ (SUPO) ក៏បានប្រកាសលើកកំរិតព្រមានអំពីការគំរាមកំហែងវាយប្រហារភេរវកម្មឡើង កំពស់ថ្មីមួយ ក្នុងកាលៈទេសៈ មានគ្រោះអាសន្នដែលអង្គការដ្ឋឥស្លាមស្វ័យ ប្រកាស (IS) អាចវាយប្រហារ។ SUPO ក៏បានបញ្ជាក់ថា៖ ហ្វាំងឡង់ត្រូវបាន ចាត់ទុកជាប្រទេសលោកខាងលិចដែលចូលរួមកងទ័ពចម្រុះប្រឆាំង IS ដែរដោយហេតុនេះ បណ្ដាមុខសញ្ញាជ្រុលនិយមបានផ្សព្វផ្សាយព័ត៌មានតាមភាសា ហ្វាំងឡង់ដោយមានខ្លឹមសារបំផុសឡើងការវាយប្រហារតម្រង់ទៅលើប្រទេសនេះ៕