បណ្ដាប្រទេសជាសមាជិក IEA ឯកភាពគ្នាផ្គត់ផ្គង់ប្រេងថែមទៀតដល់ទីផ្សារ

Chia sẻ
(VOVWORLD) - បណ្ដាប្រទេសជាសមាជិក IEA នៅតែមិនទាន់ឯកភាពគ្នាលើបរិមាណ និងពេលវេលាផ្គត់ផ្គង់ប្រេងទៅកាន់ទីផ្សារបានទេ។
បណ្ដាប្រទេសជាសមាជិក IEA ឯកភាពគ្នាផ្គត់ផ្គង់ប្រេងថែមទៀតដល់ទីផ្សារ - ảnh 1រោងចក្រចម្រាញ់ប្រេងរបស់ Aramco មានទីតាំងនៅតំបន់វាលខ្សាច់ក្បែរ Khouris ចម្ងាយប្រហែល ១៦០ គីឡូម៉ែត្រពីភាគខាងកើតរដ្ឋធានី Riyadh អារ៉ាប៊ីសាអូឌីត (រូបថត៖ AFP/VNA)

កាលពីថ្ងៃទី ១ ខែមេសា ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុនបានឲ្យដឹងថា បណ្ដាប្រទេសជាសមាជិកនៃទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានឯកភាពសម្របសម្រួលគ្នាដើម្បីផ្គត់ផ្គង់ប្រេងថែមទៀតដល់ទីផ្សារជាលើកទីពីរក្នុងរយៈពេលមួយខែ ដើម្បីរក្សាស្ថិរភាពទីផ្សារ - ដែលត្រូវ រងផលប៉ះពាល់យ៉ាងខ្លាំងក្លា ក្រោយពីរុស្ស៊ីបានបើកប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន។ ទោះយ៉ាងណាក៏ដោយ នៅក្នុងកិច្ចប្រជុំជាបន្ទាន់ នាយប់ថ្ងៃទី ១ ខែមេសា បណ្ដាប្រទេសជាសមាជិក IEA នៅតែមិនទាន់ឯកភាពគ្នាលើបរិមាណ និងពេលវេលាផ្គត់ផ្គង់ប្រេងទៅកាន់ទីផ្សារបានទេ។ លេខាធិការដ្ឋាន IEA និងបណ្ដាប្រទេសជាសមាជិកនឹងពិភាក្សាលើផែនការនេះ ដើម្បីនាំចេញផែនការលម្អិត ហើយឆាប់បំផុតគឺនាសប្ដាហ៍ខាងមុខ។

មុននោះ  នៅថ្ងៃទី ៣១ ខែមិនា ប្រធានាធិបតីអាមេរិក លោក Joe Biden បានសម្រេចចិត្តផ្គត់ផ្គង់ប្រេងប្រមាណ ១ លានបារ៉ែលក្នុងមួយថ្ងៃពីឃ្លាំងស្តុកប្រេងឥន្ធនៈយុទ្ធសាស្ត្រ (SPR) ក្នុងរយៈពេល ១៨០ ថ្ងៃ សំដៅបន្ថយតម្លៃឥន្ធនៈ ។ បន្តាប់មក តម្លៃប្រេងពិភពលោកបានធ្លាក់ចុះយ៉ាងខ្លាំងផងដែរ៕

ប្រតិកម្មទៅវិញ