បណ្ដាប្រទេស Balkan អាចចូលរួម EU នាឆ្នាំ ២០២៥ |
(VOVworld) –ប្រធានគណៈកម្មការអឺរ៉ុប (EC) លោក Jean Claude Juncker បានអះអាងថា៖ ប្រទេសទាំងឡាយនៅតំបន់ Balkan ខាងលិចអាចចូល រួមសហភាពអឺរ៉ុប (EU) នាឆ្នាំ ២០២៥ ប្រសិនបើ ឆ្លើយតបនឹងបទដ្ឋាននៃប្រទេស ជាសមាជិក។ នាថ្ងៃទី ២៥ កុម្ភៈ ថ្លែងមតិនៅសន្និសីទកាសែតនៅ Albania ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅបណ្ដាប្រទេសដែលមានគោលបំណងចូល រួម EU លោក Jean Claude Juncker បានឲ្យដឹងថា៖ ឆ្នាំ ២០២៥ មិនត្រឹមតែជា ពេលវេលាសំរាប់ប្រទេសជាបេក្ខជនដូច Serbia និង Motenegro ប៉ុណ្ណោះ ទេថែមទាំងជាឱកាសសំរាប់ប្រទេសផ្សេងៗទៀតដែលមានគោលបំណងចូលរួម ប្លុកនេះទៀតផង៕