|
បណ្ដាទិវាវៀតណាមនៅជប៉ុនឆ្នាំ២០១៣បានបញ្ចប់។ (baomoi.com) |
Vovworld-ដើម្បីរំលឹកខួបលើកទី៤០នៃទិវាបង្កើតទំនាក់ទំនងការទូតវៀត
ណាម-ជប៉ុន និងក្នុងក្របខ័ណ្ឌឆ្នាំមិត្តភាពវៀតណាម-ជប៉ុន២០១៣ ព្រឹត្តិការណ៍ បណ្ដាទិវាវៀតណាមនៅជប៉ុនឆ្នាំ២០១៣ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២
ដល់២២កញ្ញានៅទីក្រុងធំៗចំនួន៥របស់ជប៉ុន។ នេះជាព្រឹត្តិការណ៍ផ្សព្វផ្សាយ
ចំរុះរបស់វៀតណាមមានទ្រង់ទ្រាយធំបំផុតពីមុនមកដែលត្រូវបានរៀបចំនៅ
ឯបរទេសជាមួយសកម្មភាពជាច្រើនលើវិស័យនយោបាយសេដ្ឋកិច្ចនិងជួបប្រា
ស្រ័យវប្បធម៍ដ៏សម្បូរបែប។ បណ្ដាទិវាវៀតណាមនៅជប៉ុនឆ្នាំ២០១៣ ទទួលបាន
ជោគជ័យយ៉ាងល្អប្រសើរ ទាក់ទាញបានការចូលរួមជាច្រើនកុះករនិងសកម្មរបស់
ថ្នាក់ដឹកនាំរដ្ឋអំណាច សហគមន៍អង្គភាពអាជីវកម្ម អង្គការនយោបាយសង្គមនិង
ប្រជាជនជប៉ុនរាប់សែននាក់ បន្សល់ទុកនូវការចាប់អារម្មណ៍យ៉ាងជ្រាលជ្រៅ
រួមចំណែកពង្រឹងនូវទំនាក់ទំនងយ៉ាងល្អប្រសើររវាងវៀតណាម-ជប៉ុន៕