|
បណ្ដាថ្នាក់ដឹកនាំលើពិភពលោករំលែកទុក្ខជាមួយគ្រួសារជនរងគ្រោះក្នុងការបាត់ខ្លួន យន្តហោះ MS 804 (Image: VNA) |
(VOVworld) – បណ្ដាសមត្ថកិច្ចអេហ្ស៊ីបកំពុងធ្វើស៊ើបអង្គេតព័ត៌មានថា៖ មានផ្សែង
នៅយន្ត ហោះ MS 804 របស់ក្រុមហ៊ុនអាកាសចរណ៍ EgyptAir មុនពេលយន្តហោះនេះ
ធ្លាក់ក្នុង សមុទ្រម៉េឌីទេរ៉ាណេ។ នាថ្ងៃទី ២០ ឧសភា បណ្ដាថ្នាក់ដឹកនាំលើពិភពលោក
បានផ្ញើររំលែក ទុក្ខដល់គ្រួសារបណ្ដាជនរងគ្រោះក្នុងរឿងហេតុពោលខាងលើ។ ពី
ទីក្រុង New York អាមេរិក អគ្គលេខាធិការ អ.ស.ប. លោក Ban Ki Moon បានផ្ញើរ
ការរំលែកទុកដ៏ជ្រៀលជ្រៅ ដល់គ្រួសាររបស់ជនរងគ្រោះទាំងមូលនិងរដ្ឋាភិបាលបណ្ដា
ប្រទេសដែលជះឥទ្ធិពលដោយ រឿងហេតុនេះ។ នាថ្ងៃដដែលប្រធានាធិបតីអេហ្ស៊ីប
លោក Abdel Fattah al Sisi បានសម្តែង ការសោកស្តាយជាមួយបណ្ដាជនរងគ្រោះ
ដែលបានបាត់បង់ជីវិតក្នុងការធ្លាក់យន្តហោះនេះ ផងដែរ។ ក្នុងពេលនោះ រដ្ឋមន្ត្រី
កាបរទេសអាមេរិក លោក John Kerry ក៏បានធ្វើការចរ ចារតាមទូរស័ព្ទជាមួយ
សមភាគីអេហ្ស៊ីប ហើយអះអាងថា៖ អាមេរិកនឹងបន្តជួយឧបត្ថម្ភ អេហ្ស៊ីបក្នុងការ
ស្វែងរកយន្តហោះបាត់ខ្លួន៕