បណ្ដាថ្នាក់ដឹកនាំនៅពិភពលោកអបអរសាទរចំពោះលទ្ធផលនៃមហាសន្និបាតសន្ទនាជាតិស៊ីរី |
ក្នុងការសន្ទនាតាមទូរស័ព្ទនាថ្ងៃទី ៣១ មករានោះ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងសមភាគីតួរគីលោក Recep Tayyip Erdogan បានសម្ដែងក្ដីពេញចិត្តចំពោះលទ្ធផលដែលមហាសន្និបាតនេះទទួលបាន ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់ក្នុងការអនុវត្តរវាល់កិច្ចព្រមព្រៀងដែលទទួលបាននៅក្នុងកិច្ចសន្ទនាសូជីនេះ សំដៅជំរុញប្រសិទ្ធភាពនូវដំណើការផ្សះផ្សាផ្នែកនយោបាយនៅស៊ីរី ដោយផ្អែកទៅលើសេចក្ដីសម្រេចចិត្តលេខ ២២៥៤ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ទន្ទឹមនឹងនោះ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានសង្កត់ធ្ងន់ថា បារាំងយល់ព្រមចំពោះដំណោះស្រាយទូលំទូលាយ សំដៅដោះស្រាយវិបត្តិស៊ីរី។ លោក Macron ក៏បានបើកចំហលទ្ធភាពថាបារាំងនឹងរួមចំណែកយ៉ាងសកម្មក្នុងដំណើការសន្តិភាពស៊ីរី។
ក្នុងបម្រែបម្រូលទាក់ទិនមួយទៀត នាថ្ងៃទី ៣១ មករា ស្ថាប័នទីភ្នាក់ងារសាព័ត៌មានរដ្ឋ SANA របស់ស៊ីរីបានឲ្យដឹងថា បន្ទាប់ពីពេលយន្តហោះដឹកអ្នកតំណាងចូលរួមមហាសន្និបាតសន្ទនាជាតិស៊ីរីចុះចតនោះ កងកម្លាំងជ្រុលនិយមបានបាញ់កាំជ្រួច ២ គ្រាប់ ចំទៅនឹងព្រលានយន្តហោះអន្តរជាតិ Damascus របស់ស៊ីរី។ គ្មានព័ត៌មានអំពីអ្នកស្លាប់ និងរងរបួសក្នុងការវាយប្រការដោយកាំជ្រួចពោលខាងលើឡើយ៕