|
បណ្ដាតំបន់សកម្មត្រៀមរៀបចំអោយការបោះឆ្នោតសមាជិកសភានិងដំណាងក្រុមប្រឹក្សាប្រជាជន |
(VOV)_នាថ្ងៃទី២៩កុម្ភះ គណៈកម្មាធិការបោះឆ្នោតសមាជិកសភានិងសមាជិក
ក្រុមប្រឹក្សាប្រជាជនទីក្រុង Can Tho ( ភាគខាងត្បូងវៀតណាម) បានរៀបចំកិច្ចប្រជុំ
វាយតំលៃអំពីស្ថានភាពត្រៀមរៀបចំអោយការបោះឆ្នោតសមាជិកសភានិងសមាជិក
ក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់នៅទីក្រុង Can Tho ។ លោក Pham Van Hieu ប្រ
ធានគណៈកម្មាធិការបោះឆ្នោតទីក្រុង Can Tho បានស្នើអោយសមាជិកទាំងឡាយ
នៃគណៈកម្មាធិការបោះឆ្នោត អនុគណៈកម្មការត្រូវអនុវត្តបណ្ដាភារកិច្ចដែលបាន
ប្រគល់ កសាងផែនការពិនិត្យយ៉ាងម៉ត់ចត់ទៅដល់ឃុំសង្កាត់ ទីរួមស្រុក ពីនាបច្ចុប្បន្ន
ដល់ពេលបោះឆ្នោតទទួលបានជោគជ័យ ត្រៀមរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងមធ្យោ
បាយបំរើការបោះឆ្នោតប្រកបដោយល្អប្រសើរនិងសន្សំសម្ចៃ។
នាថ្ងៃដដែរ លេខាបក្ស ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត និងជាប្រធានគណៈ
កម្មាធិការបញ្ជាណែនាំបោះឆ្នោតខេត្ត Quang Ninh (ភាគខាងជើងវៀតណាម)
លោក Nguyen Van Doc បានស្នើគ្រប់តំបន់ ក្នុងខេត្តត្រូវបង្កើតគំរោងផែនការបេក្ខ
ជន ក្តាប់ជាប់ការកំណត់នានាពីមជ្ឈឹម។ តាមគំរោង ខេត្ត Ninh នឹងប្រកាសមណ្ឌល
បោះឆ្នោតនាថ្ងៃទី៣មិនា និងអនុវត្តសន្និសីទពិគ្រោះយោបល់លើកទី២ នាថ្ងៃទី១៨
មិនា និងបិទបញ្ជីរាយនាមនៅមណ្ឌលបោះឆ្នោតនានា ក្នុងថ្ងៃទី១២មិនាខាងមុខ។
គណៈកម្មាធិការរណសិរ្យមាតុភូមិវៀតណាមខេត្ត Dak Lak , Binh Phuoc ក៏
បានរៀបចំសន្និសីទបញ្ជាណែនាំខ្លឹមសារ បែបបទ របៀបឧទ្ទេសនាមបេក្ខជនជា
សមាជិកសភា និងសមាជិកក្រុមប្រឹក្សាប្រជាជន អាណត្តិ ២០១៦-២០២១ផងដែរ៕