បណ្ដាតំបន់ភូមិភាគកណ្ដាលត្រូវការពារបរិស្ថានសមុទ្រយ៉ាងហ្មត់ចត់

Chia sẻ
(VOVWORLD) - ក្រោយពីទៅត្រួតពិនិត្យនៅតំបន់មួយចំនួននៃខេត្ត Thua Thien Hue និងខេត្ត Quang Tri ភាគកណ្ដាលវៀតណាម នាព្រឹកថ្ងៃទី១៧ ឧសភា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានធ្វើជាប្រធានកិច្ចប្រជុំបូកសរុបសកម្ម ភាពសំដៅស្ដារស្ថិរភាពឡើងវិញចំពោះជីវភាពរស់នៅ ការធ្វើផលិកម្មនិងអាជី វកម្មរបស់ប្រជាជននៅខេត្តភាគកណ្ដាលចំនួន៤ដែលរងផលប៉ះពាល់ដោយឧប្បត្តិហេតុបរិស្ថានសមុទ្រកាលពីខែមេសាឆ្នាំ២០១៦។
បណ្ដាតំបន់ភូមិភាគកណ្ដាលត្រូវការពារបរិស្ថានសមុទ្រយ៉ាងហ្មត់ចត់ - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំនេះ 

របាយការណ៍នៅកិច្ចប្រជុំនេះបានគូសបញ្ជាក់ថា រហូតមកដល់ពេលនេះ បរិស្ថានសមុទ្របានស្អាតបាតឡើងវិញ សកម្មភាពនេសាទ ចិញ្ចឹម និងជួញដូរជលផលនៅមណ្ឌលទេសចរណ៍សមុទ្រនៃខេត្តភូមិភាគកណ្ដាលទាំង៤ខាងលើ ត្រូវបានស្ដារឡើងវិញ។ ការងារសងការខូចខាត ជួយឧបត្ថម្ភប្រជាជនដែលរងផលប៉ះពាល់ ត្រូវបានសម្រេចសឹងតែទាំងអស់។ អញ្ជើញថ្លែងមតិសន្និដ្ឋានកិច្ចប្រជុំ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអះអាងថា៖

        “បរិស្ថានរួមជាមួយសេដ្ឋកិច្ចនិងសង្គមគឺជាត្រីកោណមួយដែលយើងត្រូវរក្សាឲ្យបានរឹងមាំ។ នោះជាសសរទ្រូងនៃការអភិវឌ្ឍ។ តំបន់ទាំងអស់ត្រូវការពារបរិស្ថាន ពិសេសគឺបរិស្ថានសមុទ្រ។ ពីឧប្បត្តិហេតុ Formosa នេះ យើងត្រូវគិតគូរអំពីអនាគតបរិស្ថាននៃប្រទេសជាតិ។ ត្រូវធ្វើឲ្យបានល្អជាង កុំបំពុលខ្យល់ ដីនិងប្រភពទឹក”។

        ដោយស្មារតីនោះ លោកនាយករដ្ឋមន្រ្តីបានបញ្ជាណែនាំឲ្យក្រសួងធនធាននិងបរិស្ថានពិចារណាលើការដំឡើងប៉ូស្តិ៍ត្រួតពិនិត្យបរិស្ថានដោយស្វ័យប្រវត្តិនៅទីក្រុងធំៗ នៅមណ្ឌលឧស្សាហកម្ម និងទីកន្លែងនានាដែលបរិស្ថានកំពុងត្រូវបំពុលយ៉ាងធ្ងន់ធ្ងរ៕

ប្រតិកម្មទៅវិញ