|
បណ្ដាតំបន់បន្តជួយឧបត្ថម្ភប្រជាជននៅភាគកណ្ដាលវៀតណាម ជំនះពុះពារលើផលវិបាកដោយខ្យល់ព្យុះ Wutip។ (Image: VOV Online) |
(VOVworld) – បណ្ដាតំបន់បន្តជួយឧបត្ថម្ភប្រជាជននៅភាគកណ្ដាលវៀតណាម ជំនះពុះពារលើផលវិបាកដោយខ្យល់ព្យុះ Wutip។ ក្រុមផ្តល់ជំនួយរបស់សហ
ភាពពលករវៀតណាមដឹកនាំដោយអនុប្រធាន លោកស្រី Nguyen Thi Thu Hong បានមកសាកសួរសុខទុកនិងប្រគល់ចំនួនប្រាក់ជំនួយ ៣ រយលានដុងសំរាប់
ប្រជាជននៅខេត្ត Quang Binh ។ សហភាពពលករទីក្រុងហូជីមិញក៏បានប្រគល់
ចំនួនប្រាក់ជំនួយប្រមាណ ៣ រយលានដុង សំរាប់ប្រជាជនខេត្ត Quang Binh សំដៅជំនះពុះពារលើផលវិបាកដោយខ្យល់ព្យុះពោលខាងលើ។ ខេត្ត Hung Yen ក៏បានប្រគល់ចំនួនប្រាក់ ២ រយ លានដុងសំរាប់បណ្ដាខេត្តភាគកណ្ដាល វៀតណាមសំដៅជំនះពុះពារលើផលវិបាកដោយខ្យល់ព្យុះ Wutip ផងដែរ។ បន្ទាប់ពីពិធីបំផុសចលនា នាព្រឹកថ្ងៃទី៧តុលាមជ្ឈឹមសមាគមអតីតយុទ្ឋជនវៀត
ណាមបានរៃអង្គាសប្រាក់បានជាង២០លានដុងវៀតណាមដើម្បីជួយឧបត្ថម្ភ
ជនរួមជាតិនៅភាគកណ្តាល។ក្នុងពេលជាមួយគ្នានោះប្រជាជនខែត្រTuyen Quang រួមវិភាគទានជាទឹកប្រាក់បានជាង២៦០លានដុង។ បន្ទាប់ពីពិធីបំផុសចលនារៃអង្គាស
ប្រាក់គាំទ្រប្រជាជននៅភាគកណ្តាលគណះកម្មាធិការរណះសិរ្យមាតុភូមិវៀតណាម
នៅខែត្រ Quang Namទទួលបានចំនួនប្រាក់ជិត២ពាន់៤រយលានដុង។នាថ្ងៃទី៧តុលាដដែលអង្គការអន្តរជាតិមួយចំនួនដែលក្នុងនោះមានសមាគមកាកបាទ
ក្រហមអន្តរជាតិ Plan International និងអង្គការសង្រ្គោះកុមារអន្តរជាតិបានសន្យាផ្តល់
ប្រាក់ជំនួយជិត៨ម៉ឺនដុល្លារអាមេរិកសំរាប់ប្រជាជនរងផលប៉ះពាល់ដោយ ដោយខ្យល់
ព្យុះ Wutipនៅភាគកណ្តាលវៀតណាម៕