បណ្ដាដំបន់ជំនះពុះពារលើផលវិបាកនៃព្យុះ Son Tinh។

Theo VOV -
Chia sẻ
VOV-រាត្រីថ្ងៃទី២៨តុលានិងព្រឹកថ្ងៃទី២៩តុលា ព្យុះ
Son Tinh បន្ត​បក់​បោកមក​លើម៉ាត់សមុទ្របណ្ដា
ខេត្ត Nam Dinh, Thai Binh និងទីក្រុង Hai Phong
បណ្ដាល​ឲ្យមានការខូតខាតផ្ទះសម្បែងជាច្រើន

       VOV-រាត្រីថ្ងៃទី២៨តុលានិងព្រឹកថ្ងៃទី២៩តុលា ព្យុះ Son Tinh បន្ត​បក់​បោក
មក​លើម៉ាត់សមុទ្របណ្ដាខេត្ត Nam Dinh, Thai Binh និងទីក្រុង Hai Phong
បណ្ដាល​ឲ្យមានការខូតខាតផ្ទះសម្បែងជាច្រើន ប្រជាជនរាប់ពាន់នាក់នៅ
បណ្ដាដំបន់ត្រូវ​ភៀស​ខ្លួនទៅកន្លែងសុវត្ថិភាព។ បញ្ជាណែនាំផ្ទាល់ការប្រឆាំង ទប់ទល់នឹងខ្យល់ព្យុះនៅស្រុកជាប់សមុទ្រ Giao Thuy លោក Le Xuan Thuy នាយកមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្ត Nam Dinh បានឲ្យដឹងថានេះជា ខ្យល់ព្យុះខ្លាំងបំផុតគិតតាំងពីឆ្នាំ២០០៥មកដែលជះឥទ្ធពល​ដល់បណ្ដា ដំបន់តាមមាត់សមុទ្ររបស់ខេត្ត។

        “នាបច្ចុប្បន្នលើដំបន់មានខ្យល់បក់បោកយ៉ាងខ្លាំង។ ដើមឈើបាក់ជា
ច្រើន ឧបត្តិហេតុ​អំពី​ទំនប់មិនទាន់ក្ដាប់បាន។ តាមបណ្ដាដំបន់រាយការណ៍
ថា​មិនទាន់កើតមានឡើង​បញ្ហាធ្ងន់ធ្ងរអ្វីឡើយ។ ការងារជាបន្តគឺក្រោយពេល
អស់ខ្យល់ព្យុះយើងខ្ញុំនឹង​ដំណើរការវាយតំលៃការខូចខាត។”

បណ្ដាដំបន់ជំនះពុះពារលើផលវិបាកនៃព្យុះ Son Tinh។ - ảnh 1
ព្យុះ Son Tinh បន្តបក់បោកមកលើម៉ាត់សមុទ្របណ្ដាខេត្ត Nam Dinh, Thai Binh និងទីក្រុង Hai Phong បណ្ដាលឲ្យមានការខូតខាតជាច្រើន

        គិតមកដល់ពេលព្រឹកថ្ងៃទី២៩តុលា បណ្ដាកំលាំងជួយសង្គ្រោះរបស់
ស្រុក​កោះ Bach Long Vy ទីក្រុង Hai Phong បានទាក់ទងនិងចលនាជំលៀស
ជនរាប់​រយនាក់លើទូកនាវាតូចចូលចត់មកកន្លែងសុវត្ថិភាព។ លោក Nguyen
Van Nam មេបញ្ជាការកងទ័ពការពារព្រំដែនទីក្រុង Hai Phong បានឲ្យដឹងថា៖

        “ចំពោះមុខស្ថានភាពនេះគណៈកម្មាធិការប្រជាជនទីក្រុង Hai Phong បាន
​សំណូមពរនាវា SAR ២៧៣​ របស់គណៈកម្មាធិការជាតិស្វែងរកជួយសង្គ្រោះ
កំពុង​លើផ្លូវស្វែងរកបណ្ដាប្រជាជននៅសេសសល់។​នាបច្ចុប្បន្នទីក្រុងកំពុង
​តាមដាន​សកម្មភាពរបស់នាវា SAR និងសំណូមពរប៉ុស្ត Cat Ba ទៅស្វែងរក
ចំនួន​ប្រជាជន​បាត់ខ្លួន។​ យើងខ្ញុំកំពុងតាមដានដំបន់កំពង់ផែ Hai Phong
ពីព្រោះដំបន់ Hon Dau ជាកន្លែងកំពង់ចំណត់នាវាបរទេស៕”

តាមតួលេខស្ថិតិដំបូងនៃគណះកម្មាធិការកណ្តាលបញ្ជាការប្រយុទ្ឋប្រឆាំងទប់ទល់
នឹងខ្យល់ព្យុះថា៖ខ្យល់ព្យុះ Son Tinh ដែលបក់​បោកមកលើខេត្តនានានៅវៀតណាម
បានធ្វើឲ្យមនុស្សចំនួន២៣នាក់ត្រូវបាត់ខ្លួនហេដ្ឋារចនានិងផ្ទះសម្បែងរបស់ប្រជាជន
ត្រូវខូតខាតដ៍ធ្ងន់ធ្ងរ។ទូកនិងនាវារាប់រយគ្រឿងត្រូវលិចក្នុងទឹក។នៅក្នុងកិច្ចប្រជុំជាបន្ទាន់នាព្រឹកថ្ងៃទី២៩តុលានៅទីក្រុងហាណូយដើម្បីវាយតំលៃ
មហន្តរាយនិងដំណោះស្រាយជំនះពុះពារលើផលវិបាកបណ្តាលឡើងដោយខ្យល់
ព្យុះ Son Tinhរដ្ឋមន្រ្តីក្រសួងកសិកម្មអភិវឌ្ឍន៍ជនបទវៀតណាមលោក​ Cao Duc Phat
ប្រធានគណះកម្មាធិការកណ្តាលបញ្ជាការប្រយុទ្ឋប្រឆាំងទប់ទល់នឹងខ្យល់ព្យុះសំ
ណូមពរតំបន់ស្វែងរកជនដែលនៅបាត់ខ្លួន​ ជួយប្រជាជនរៀបចំជីវភាពរស់នៅ
ស្ថិរភាពឡើងវិញយ៉ងឆឆបើរហ័ស៕


ប្រតិកម្មទៅវិញ