បណ្ដាជំនួបនៅខាងក្រៅសន្និសីទកំពូល G-20

Chia sẻ

(VOVworld) - នៅខាងក្រៅសន្និសីទកំពូលបណ្ដាខឿន
សេដ្ឋកិច្ចអភិវឌ្ឍន៍និងទើបនឹងលេចចេញជួរមុខលើ
ពិភពលោក G-20 នាយករដ្ឋមន្ត្រីអូស្រ្តលី លោក
Malcolm Turnbull នាថ្ងៃទី ៥ កញ្ញា បានសម្តែងនូវ
ជំនឿជឿជាក់ថា ៖ អូស្ត្រាលីនឹងចុះហត្ថលេខាលើ
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយ
អង់គ្លេសបន្ទាប់ពី Brexit។ 

បណ្ដាជំនួបនៅខាងក្រៅសន្និសីទកំពូល G-20 - ảnh 1
បណ្ដាជំនួបនៅខាងក្រៅសន្និសីទកំពូល G-20 (VNA)


(VOVworld) - នៅខាងក្រៅសន្និសីទកំពូលបណ្ដាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងទើប
នឹងលេចចេញជួរមុខលើពិភពលោក G-20 នាយករដ្ឋមន្ត្រីអូស្រ្តលី លោក Malcolm
Turnbull នាថ្ងៃទី ៥ កញ្ញា បានសម្តែងនូវជំនឿជឿជាក់ថា ៖ អូស្ត្រាលីនឹងចុះហត្ថលេ
ខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយ អង់គ្លេសបន្ទាប់ពី Brexit។
ក្នុងជំនួបមួយទៀតនៅខាងក្រៅ G20 ប្រធានរដ្ឋចិន លោក  Xi Jinping បាន
អះអាងជាថ្មីម្តងទៀតនូវកិច្ចសន្យាគ្មាននុយក្លេអ៊ែរលើ ឧបទ្វីបកូរ៉េ។ ថ្លែងមតិ
នៅជំនួបចរចារជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Park Geun-hye
ប្រធានរដ្ឋចិនបានសង្កត់ធ្ងន់ថា៖ ចិនសន្យារក្សា សន្តិភាពនិងស្ថិរភាពលើឧប
ទ្វីបកូរ៉េ ក៏ដូចជា ដោះស្រាយរាល់ជំលោះដោយសន្តិ វិធី។ រីឯខ្លួនវិញ ប្រធានាធិប
តីកូរ៉េខាងត្បូង លោកស្រី​ Park Geun-hye បានចាត់ ទុកថា៖ ការសាកល្បងនុយ
ក្លេអ៊ែរជាបន្តបន្ទាប់របស់កូរ៉េខាងជើងកំពុងគំរាមកំ ហែងសន្តិភាពនិងស្ថិរ
ភាពក្នុងតំបន់អាស៊ីឦសាន។ នាថ្ងៃដដែល ជួបចរចារជា មួយនាយករដ្ឋមន្ត្រី
អេស្ប៉ាញ់ លោក Mariano Rajoy ប្រធានរដ្ឋចិន លោក Xi Jinping មានគោល
បំណងលើកកំពស់ទំនាក់ទំនងទ្វេភាគីឡើងដៃគូយុទ្ធសាស្ត្រ ហើយបង្កើន
កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ ក៏ក្នុងឱកាសនេះដែរ នាយក រដ្ឋមន្ត្រី
ជប៉ុន លោក Shinzo Abe ក៏បានជួបសន្ទនាជាមួយប្រធានាធិបតីប្រេស៊ីល
 លោក Michel Temer ផងដែរ៕ 

ប្រតិកម្មទៅវិញ