|
ឯកអគ្គរដ្ឋទូត Duong Chi Dung ប្រធានគណៈប្រតិភូវៀតណាម |
(VOV)_នាថ្ងៃទី២២កុម្ភះ នៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក (WTO)
គណៈប្រតិភូអចិន្ត្រៃយ៍វៀតណាមអមអង្គការសហប្រជាជាតិ WTO និងអង្គការអន្តរ
ជាតិផ្សេងៗ នៅទីក្រុង Geneva បានកោះហៅកិច្ចប្រជុំដោយមាន ឯកអគ្គរដ្ឋទូត
Duong Chi Dung ប្រធានគណៈប្រតិភូវៀតណាមអញ្ជើញជាអធិបតី។ កិច្ចប្រជុំបាន
ប្រមូលផ្តុំដំណាងគណៈប្រតិភូការទូតចំនួន២១ នៃខឿនសេដ្ឋកិច្ចជាសមាជិកវេទិ
កាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វីក (APEC) នៅ WTO ដើម្បីផ្សព្វផ្សាយ
អំពីអាទិភាពនានាក្នុងឆ្នាំ WTO វៀតណាម ២០១៧ និងពិភាក្សាអំពីកម្មវីធីធ្វើ
សកម្មភាពនៅវៀតណាម ក៏ដូចជានៅ Geneva។
ពិភាក្សាអំពីកម្មវីធីធ្វើសកម្មភាពក្នុងឆ្នាំ APEC ២០១៧ ដំណាងគណៈប្រតិភូ
នៃខឿនសេដ្ឋកិច្ចជាសមាជិក APEC ចំនួន២១ នៅ WTO បានវាយតំលៃខ្ពស់ចំ
ពោះតួនាទី ម្ចាស់ការ សកម្មរបស់វៀតណាម ក៏ដូចជាគាំទ្រអាទិភាពនានាក្នុងឆ្នាំ APEC វៀតណាម និងសន្យាសហប្រតិបត្តិការជាមួយវៀតណាម រួមចំណែកជាក់
ស្ដែងក្នុងជោគជ័យរួមនៃឆ្នាំ APEC ២០១៧៕