បណ្ដាក្រុមហ៊ុនទូរគមនាគមន៍វៀតណាមស្ថិតនៅក្នុងជម្រើសកំពូលពាណិជ្ជសញ្ញាទូរគមនាគមន៍ដែលមានតម្លៃធំបំផុតលើពិភពលោក

Chia sẻ
(VOVWORLD) - ពាណិជ្ជសញ្ញា ទូរគមនាគមន៍ធំបំផុតទាំង៤របស់ វៀតណាមនោះគឺ VNPT VinaPhone Viettel និង MobiFone សុទ្ធតែមានវត្តមានក្នុងបញ្ជីឈ្មោះនេះ។
Brand Finance - អង្គការរៀបចំណាត់ថ្នាក់ពាណិជ្ជសញ្ញារបស់ អង់គ្លេស ទើបនឹងបានប្រកាសជម្រើសកំពូលក្រុមហ៊ុនទូរគមនាគមន៍ ចំនួន១៥០ដែលមានតម្លៃពាណិជ្ជសញ្ញាធំបំផុតឆ្នាំ២០២០។ ពាណិជ្ជសញ្ញា ទូរគមនាគមន៍ធំបំផុតទាំង៤របស់វៀតណាមនោះគឺ VNPT VinaPhone Viettel និង MobiFone សុទ្ធតែមានវត្តមានក្នុងបញ្ជីឈ្មោះនេះ។ Brand Finance ក៏បានសង្កត់ធ្ងន់ទៅលើតួនាទីរបស់រដ្ឋាភិបាលវៀតណាមដោយ មានយុទ្ធសាស្ត្រជំរុញខ្លាំងបដិវត្តន៍ឧស្សាហកម្មលើកទី៤ ផ្ដោតសំខាន់ទៅ លើការកសាងទីក្រុងឆ្លាតវៃ ទ្រទ្រង់ការចាប់ផ្ដើមអាជីវកម្ម និងយុទ្ធសាស្ត្រ អភិវឌ្ឍបណ្ដាញ 4G 5G និងអ៊ីនធឺណែតតភ្ជាប់អ្វីគ្រប់បែបយ៉ាង។ យុទ្ធ សាស្ត្រនេះរបស់រដ្ឋាភិបាលវៀតណាមបានក្លាយទៅជាកម្លាំងចលករចំពោះការអភិវឌ្ឍយ៉ាងខ្លាំងក្លារបស់ក្រុមហ៊ុនទូរគមនាគមន៍នានាក្នុងប្រទេស ជាពិសេសគឺ VNPT៕

ប្រតិកម្មទៅវិញ