|
បណ្ដាការចរចារអំពីកិច្ចព្រមព្រៀងឈប់បាញ់យូរអង្វែងនៅតំបន់ Gaza ធ្លាក់ចូលក្នុងភាពទាល់ច្រក (Image: VNA) |
(VOVworld) – នាថ្ងៃទី ៧ សីហា បណ្ដាការចរចារនៅទីក្រុងកែរបស់អេហ្ស៊ីបរវាងភាគី នានាប៉ាឡេស្ទីនជាមួយអ៊ីស្រាអែលបានធ្លាក់ចូលក្នុងភាពទាល់ច្រក បន្ទាប់ពី ភាគីទាំង ឡាយសុទ្ធតែបដិសេដលក្ខ័ណ្ឌអំពីកិច្ចព្រមព្រៀងឈប់បាញ់យូរអង្វែង។ ប្រតិកម្ម ចំពោះគោលជំហររឹងមាំរបស់អ៊ីស្រាអែល ចលនាឥស្លាម Hamas បានបដិសេធរាល់ សំណើររបស់រដ្ឋអំណាច Tel Aviv ក៏ដូចជា អ្នកកណ្ដាលអេហ្ស៊ីបអំពីបទឈប់បាញ់
នៅរយៈពេល ៧២ ម៉ោង់ ព្រមទាំង ព្រមានថា៖ គេនឹងចាប់ផ្តើមបណ្ដាការវាប្រហារ ទៅលើអ៊ីស្រាអែលឡើងវិញ។ ចលនា Hamas នឹងយល់ព្រមពន្យាពេលបទឈប់បាញ់
ក្នុងពេលណា អ៊ីស្រាអែលបញ្ចប់បទហ៊ុំព័ទ្ធតំបន់ Gaza និងបើកកំពង់ផែរឡើងវិញ។ ភាគីអ៊ីស្រាអែលបានប្រកាសត្រៀមខ្លួនជាស្រេចពន្យាពេលបទឈប់បាញ់ ប៉ុន្តែ បដិសេធសំណូរពររបស់ Hamas ក្នុងនោះមានការដោះលែងអ្នកទោសជាជន
ប៉ាឡេស្ទីនចំនួន ១២៥ នាក់ដែល Tel Aviv កំពុងចាប់ឃុំខ្លួន។ បណ្ដាប្រភពព័ត៌មាន សន្តិសុខជាន់ខ្ពស់របស់អ៊ីស្រាអែលបានព្រមានថា៖ រដ្ឋហ្ស៊ីបនឹងឆ្លើយតបតវិញដោយ អំពើហឹង្សាក្នុងករណីភាគី Hamas ដំណើរការវាយប្រហារ៕