|
បណ្ដាកោះដែលចិនសាងសងខុសច្បាប់នៅសមុទ្រខាងកើតគំរាមកំហែងដ៏ ធ្ងន់ធ្ងរទៅលើបរិស្ថានអេកូឡូស៊ី (Image: VNA) |
(VOVworld) – បណ្ដាកោះដែលចិនសាងសងខុសច្បាប់នៅសមុទ្រខាងកើតគំរាម
កំហែងដ៏ធ្ងន់ធ្ងរទៅលើបរិស្ថានអេកូឡូស៊ី។នេះគឺជាខ្លឹមសារដែលត្រូវបានផ្តោត
ទៅលើក្នុងរបាយការណ៍នៃគណៈកម្មការវាយរំលៃសន្តិសុខសេដ្ឋកិច្ចអាមេរិក-
ចិនដែលទើបនឹងដាក់ជូននៅរដ្ឋសភាអាមេរិក នាថ្ងៃទី ១២ មេសា កន្លងទៅ។
ជាលំអិតរបាយការណ៍លើកច្បាស់ថា៖ សកម្មភាពកសាងកោះដោយខុសច្បាប់
របស់ចិននៅសមុទ្រខាងកើតអាចបំផ្លិចបំផ្លាញបរិស្ថានអេកូឡូស៊ីព្រមទាំងរំលោភ
លើច្បាប់អន្តរជាតិស្តីពីកិច្ចការពារបរិស្ថានផងដែរ។ បណ្ដាសកម្មភាពខុសច្បាប់
របស់ចិនគួរឲ្យព្រួយបារម្មណ៍ដោយទ្រង់ទ្រាយនិងល្បឿនលឿនជះឥទ្ធិពលដល់
ភាពសម្បូរបែកខាងជីវសាស្ត្រក្នុងតំបន់ជាពិសេសសារៈសំខាន់របស់ប្រជុំកោះ
Truong Sa ចំពោះបរិស្ថាននៅទីនេះ។ ចាប់ពីចុងឆ្នាំ ២០១៣ ដល់ខែ តុលា ឆ្នាំ
២០១៥ចិនបានសាងសង់បើកទូលាយផ្ទៃដីបន្ថែមចំនួន១២គីឡូម៉ែត្រក្រឡា
លើកោះចំនួន ៧ ដែលចិនកំពុងទន្ទ្រានកាន់កាប់ខុសច្បាប់នៅប្រជុំកោះ
Truong Sa។ គណៈកម្មការវាយតំលៃសន្និសុខសេដ្ឋកិច្ចអាមេរិកចិនបាន
ចោទប្រកាន់ចិនមិនប្រកាសដ៏ពេញលេញព័ត៌មានស្តីពីការវាយតំលៃឥទ្ធិពល
ទៅលើបរិស្ថាននៃផែនការបំប៉ន់និងសាងសង់កោះសិប្បនិម្មិតនៅឡើយ៕