បំណងប្រាថ្នារបស់ប្រជាជនទៅលើការងារកម្មាភិបាលរបស់គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម

Chia sẻ
(VOVworld)-បញ្ហាសំខាន់១ក្នុងចំណោមបញ្ហាសំខាន់
ៗដែលបានយកមក ពិភាគ្សានៅសន្និបាតលើកទី១១
នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម

(VOVworld)-បញ្ហាសំខាន់១ក្នុងចំណោមបញ្ហាសំខាន់ៗដែលបានយកមកពិភាគ្សា
នៅសន្និបាតលើកទី១១នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម ដែល
កំពុងប្រព្រឹត្តទៅនៅទីក្រុងហាណូយ គឺការងារត្រៀមរៀបចំកម្មាភិបាល សម្រាប់
មហាសន្និបាតលើកទី១២របស់បក្ស។

បំណងប្រាថ្នារបស់ប្រជាជនទៅលើការងារកម្មាភិបាលរបស់គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម - ảnh 1
លោក Nguyen Tucសមាជិកគណៈប្រធាននៃគណៈ
កម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម


           តាមលោក Nguyen Tuc សមាជិកគណៈប្រធាននៃគណៈកម្មាធិការមជ្ឈឹម
រណសិរ្សមាតុភូមិវៀតណាមថា ការងារនេះត្រូវបានត្រៀមរៀបចំយ៉ាងម៉ត់ចត់និង
មានចំណុចថ្មីជាច្រើន។ លោកបានចែករំលែកថា៖ “ខ្ញុំសង្ឃឹមថា ដោយរបៀប

អនុវត្តរបស់បក្សនាបច្ចុប្បន្នការបណ្តុះបណ្តាល បំប៉នកម្មាភិបាលដូចសព្វថ្ងៃ

នងមានលទ្ធផលល្អ។ ការិយាល័យនយោបាយ គណៈលេខា គប្បីពិនិត្យ

ឡើងវិញ ចំពោះបណ្តាកម្មាភិបាលដែលបានបណ្តុះបណ្តាល តាមរយៈការ

ទំនុកទុកចិត្តរបស់បណ្តាអង្គការនយោបាតសង្គម និងរបស់ប្រជាជន”។

បំណងប្រាថ្នារបស់ប្រជាជនទៅលើការងារកម្មាភិបាលរបស់គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម - ảnh 2
សាស្រ្តចារ្យរង បណ្ឌិត Nguyen Quoc Bao

        សាស្រ្តចារ្យរង បណ្ឌិត Nguyen Quoc Bao សាស្រ្តាចារ្យជាន់ខ្ពស់នៃសាលា សភាបណ្ឌិតនយោបាយជាតិហូជីមិញចាត់ទុកថា៖“បណ្តាកម្មាភិបាលដែលបញ្ជូន
ទៅបណ្តុះបណ្តាលកម្មាភិបាលជាន់ខ្ពស់ ត្រូវបានជ្រើសពីមូលដ្ឋាន។ខ្ញុំឃើញថា ការងារបណ្តុះបណ្តាលកម្មាភិបាលគឺ ល្អណាស់។ ការងារនេះ​មិនត្រឹមតែជួយ
ឲ្យជួរកម្មាភិបាលមានសមត្ថភាពប៉ុណ្ណោះ ទេ ថែមទាំងមានចំណេះដឹងអំពី
ស្ថានភាពជាក់ស្តែងទៀតផង”។

        កម្មាភិបាល បក្ខជននិងប្រជាជនវៀតណាមទូទាំងប្រទេសជឿជាក់ថា សន្និ
បាតលើកទី១១​នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តនឹងឆ្លើយតបបាន តាម
សំណូមរ ភារកិច្ចរបស់ប្រទេសជាតិក្នុងដំណាក់កាលថ្មី៕

ប្រតិកម្មទៅវិញ