យោងតាមរបាយការណ៍នេះថា បដិវត្តន៍ឧស្សាហកម្ម៤.០អាចជំរុញអោយ GDP វៀតណាមកើនឡើងចន្លោះពី២៨ពាន់៥រយលានទៅ៦២ពាន់១រយលាន ដុល្លាអាមេរិក ពោលគឺពី៧ទៅ១៦%ក្នុងមួយឆ្នាំ រហូតដល់ឆ្នាំ២០៣០ ដោយពឹង ផ្អែកទៅលើការអនុវត្តបដិវត្តន៍ឧស្សាហកម្ម៤.០របស់វៀតណាមនៅកម្រិតខ្ពស់ មធ្យមឬទាប។ GDP មធ្យមក្នុងមនុស្សម្នាក់នឹងកើនឡើងពី៣១៥ទៅ៦៤០ដុល្លា អាមេរិក នាឆ្នាំ២០៣០ អាស្រ័យដោយការបង្កើនទិន្នផលនិងការងារធ្វើ។
តាមមជ្ឈដ្ឋានអ្នកជំនាញសេដ្ឋកិច្ចអោយដឹងថា ដើម្បីឆ្លៀតយកបាននូវ ឱកាសដែលបដិវត្តន៍ឧស្សាហកម្ម៤.០ វៀតណាមចាំបាច់ត្រូវត្រួតពិនិត្យឡើងវិញ និងកែតម្រូវយន្តការគ្រប់គ្រងអាជីវកម្ម កាត់បន្ថយបែបបទរដ្ឋបាលនិងលក្ខខ័ណ្ឌ ធ្វើអាជីវកម្មនៅលើគ្រឹះស្ថានឌីជីថល ព្រមទាំងលើកកំពស់គុណភាពនៃប្រព័ន្ធ ច្បាប់និងការអនុវត្តច្បាប់ស្ដីពីកិច្ចការពារកម្មសិទ្ធិបញ្ញា ដើម្បីលើកទឹកចិត្តការ ផ្លាស់ប្ដូរថ្មីប្រកបដោយនវានុវត្តន៍ផងដែរ។ ជាពិសេសគឺ វៀតណាមចាំបាច់ត្រូវ ស្រាវជ្រាវនិងអភិវឌ្ឍន៍ផលិតផលមុខព្រួញអំពីឧស្សាហកម្មបច្ចេកវិទ្យាព័ត៌មាន អេឡិចត្រូនិក-ទូរគមនាគមន៍ ដែលមានលក្ខណៈយុទ្ធសាស្ត្រ៕