បដិវត្តន៍ខែសីហាតាមរយៈការចងចាំរបស់អតីតយុទ្ធជន

Chia sẻ
(VOVworld)-ជោគជ័យនៃបដិវត្តន៍ខែសីហាឆ្នាំ១៩៤៥គឺមានការរួមចំណែកដ៏ធំធេងរបស់កម្មា ភិបាលវៀតណាមនៅកំពែង Hoang Dieu ក្នុង

(VOVworld)-ជោគជ័យនៃបដិវត្តន៍ខែសីហាឆ្នាំ១៩៤៥គឺមានការរួមចំណែកដ៏
ធំធេងរបស់កម្មា ភិបាលវៀតណាមនៅកំពែង Hoang Dieu ក្នុងការចលនានិង
ប្រមូលផ្តុំមហាជន ក្រោកឈរ ឡើងដណ្តើមរដ្ឋអំណាច។ អនុស្សាវរីដ៏អង់អាច
ក្លាហានស្តីពីប៉ុន្មានថ្ងៃប្រយុទ្ធមុននេះជាង៧០ នៅរក្សាដដែលក្នុងដួងចិត្តរបស់
ជនដែលធ្លាប់ឆ្លងកាត់ពេលវេលាប្រវត្តិសាស្ត្រ។

បដិវត្តន៍ខែសីហាតាមរយៈការចងចាំរបស់អតីតយុទ្ធជន - ảnh 1
ការជួបប្រាស្រ័យអតីតយុទ្ធជនវៀតណាមនៅកំពែង Hoang Dieu


        លោក Vu Oanh អតីតសមាជិកការិយាល័យនយោបាយ និងជាអតីតប្រ
ធានគណៈប្រ តិភូបដិវត្តន៍ហាណូយពេលដែលចូលរួម “មហាសន្និបាតទូទាំង
ប្រទេស” នៅ Tan Trao នៅ តែចងចាំដដែលបរិយាកាសនៃរយៈពេលជាង៧០
ឆ្នាំមុននេះ។ ពេលនោះ បក្សកុម្មុយនិស្តវៀត ណាមមិនទាន់មានសកម្មភាពជា
សាធារណៈ ប៉ុន្តែតាមរយៈរណសិរ្សវៀតណាមនោះបានប្រ មូលផ្តុំជនរួមជាតិ
២០លាននាក់ធ្វើកុប្បកម្មមួយដែលធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។ គ្រាន់តែ ២ថ្ងៃ
មុននឹងកើតមានឡើងកុប្បកម្មទូទៅ “មហាសន្និបាតទូទាំងប្រទេស” បានឯក
ភាពលើការ ផ្តួចផ្តើមគំនិតធ្វើកុប្បកម្មទូទាំងប្រទេសនិងបង្កើតគណៈកម្មាធិការ
រំដោះជាតិ  រដ្ឋាភិបាល បណ្តោះអាសន្នរបស់វៀតណាមប្រជាធិបតេយ្យសាធារ
ណរដ្ឋ ដឹកនាំដោយលោកប្រធាន​ហូជីមិញ ។​លោក Vu Oanh បានឲ្យដឹងថា៖

        “មហាសន្និបាតទូទាំងប្រទេស​ Tan Trao ជាមហាសន្និបាតនៃមហាសាមគ្គី
ជាតិទាំង មូល។​នៅរដ្ឋធានីហាណូយវិញ នៅតំបន់ណាដែលមានចលនាសុទ្ធតែ
បានបញ្ចូនតំណាង ចូលរួមក្នុងនោះមានទាំងតំណាងមកពីបរទេស។លោកប្រ
ធានហូជីមិញបានលើកច្បាស់អំពី​ផែនមហាសាមគ្គីដើម្បីដណ្តើមជ័យជម្នះ។
ពាក្យស្លោក “សាមគ្គី មហាសាមគ្គី ជោគជ័យ មហាជោគជ័យ” ត្រូវផ្អែកលើកម្លាំង
ពលំរបស់ប្រជាជន ពង្រីកកម្លាំងពលំរបស់ប្រជាជនដើម្បី ដណ្តើមជ័យជម្នះ
ពោលគឺមានប្រជាជនគឺមានអ្វីៗទាំងអស់។​ប្រជាជនជាម្ចាស់របស់បដិវត្តន៍ និង
ប្រជាជនជម្រុញបដិវត្តន៍ឈានទៅទទួលជ័យជម្នះ”។

        រំលឹកឡើងវិញនូវអនុស្សាវរីយ៍នាគ្រានោះ លោក Tu Ngoc Hoan សមាជិក
វៀតមិញ នៅកំពែង Hoang Dieu បានចាត់ទុកថា សេចក្តីសម្រេចចិត្តធ្វើកុប្បកម្ម
ទូទាំងប្រទេសនាថ្ងៃ ទី១៩សីហាឆ្នាំ១៩៤៥ជាសេចក្តីសម្រេចចិត្តមោះមុតឈ្លា
វៃនិងទទួលបានជោគជ័យ។លោក ចែករំលែកថា៖

        “ទទួលបានជ័យជម្នះពោលខាងលើ ខ្ញុំគិតថាដោយសារការដឹកនាំយ៉ាង
ស្វិតស្វាញ ទន់ភ្លន់របស់លេខាគណៈកម្មធិការបក្សទីក្រុងហាណូយរួមជាមួយ
ស្មារតីអង់អាចក្លាហាន ទាំងបុរសនិងនារីនៅកំពែង Hoang Dieu ផងដែរ”។

        បដិវត្តន៍ខែសីហាទទួលបានជោគជ័យដោយសារប្រមូលផ្តុំបានផែនមហា
សាមគ្គីជាតិ ទាំងមូល ក្នុងនោះមានការរួមចំណែករបស់កម្មភិបាលវៀតណាម
នៅកំពែង Hoang Dieu ។​អនុស្សាវរីយ៍អំពីថ្ងៃខែប្រវត្តិសាស្ត្រនោះ នៅជាការគូស
សញ្ញាសំខាន់ក្នុងជីវិតរបស់អតីតយុទ្ធ ជនម្នាក់ៗនាគ្រានោះ៕

ប្រតិកម្មទៅវិញ