បដិវត្តន៍ខែតុលារុស្ស៊ី-កម្លាំងចលករជំរុញនិងលើកទឹកចិត្តស្មារតីបដិវត្តន៍របស់ប្រជាជនវឌ្ឍនភាព

Chia sẻ
(VOVWORLD) -ប្រការនេះត្រូវបានបណ្ដាតំណាងអះអាំងនៅក្នុងជំនួបសន្ទនា៖” អត្ថន័យប្រវត្តិសាស្ត្រនិងសម័យកាល នៃបដិវត្តន៍ខែតុលារុស្ស៊ី” ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៨តុលានៅទីក្រុងហាណូយ។ នេះជាសកម្មភាពរំលឹកខួបអនុស្សារីយ៍លើកទី១០០នៃទិវាបដិវត្តន៍ខែតុលារុស្ស៊ី 
បដិវត្តន៍ខែតុលារុស្ស៊ី-កម្លាំងចលករជំរុញនិងលើកទឹកចិត្តស្មារតីបដិវត្តន៍របស់ប្រជាជនវឌ្ឍនភាព  - ảnh 1

បដិវត្តន៍ខែតុលារុស្ស៊ី-កម្លាំងចលករជំរុញនិងលើកទឹកចិត្តស្មារតីបដិវត្តន៍របស់ប្រជាជនវឌ្ឍនភាពលើទូទាំងពិភពលោក

ប្រការនេះត្រូវបានបណ្ដាតំណាងអះអាំងនៅក្នុងជំនួបសន្ទនា៖” អត្ថន័យប្រវត្តិសាស្ត្រនិងសម័យកាល នៃបដិវត្តន៍ខែតុលារុស្ស៊ី” ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៨តុលានៅទីក្រុងហាណូយ។ នេះជាសកម្មភាពរំលឹកខួបអនុស្សារីយ៍លើកទី១០០នៃទិវាបដិវត្តន៍ខែតុលារុស្ស៊ី(ថ្ងៃទី៧វិច្ឆិកាឆ្នាំ១៩១៧-ថ្ងៃ ទី ៧វិច្ឆកាឆ្នាំ២០១៧) រួមចំណែកអះអាងសារសំខាន់អត្ថន័យប្រវត្តិសាស្ត្រនិងសម័យកាលនៃបដិវត្តន៍ខែតុលារុស្ស៊ី រួមជាមួយបណ្ដាមេរៀនចំពោះបុព្វហេតុបដិវត្តន៍ និងការងារកសាងបក្ស  កសាងនិងការពារមាតុប្រទេសវៀតណាម។

          ដោយមានបទសន្ទរកថាចំនួន២០ អង្គសន្និសីទបានប្រមូលផ្តុំបំភ្លឺបញ្ហាសំខាន់ចំនួន៣ ដែលក្នុងនោះស្ដីអំពី៖ តំលៃខាងទ្រឹស្តី និងស្ថានភាពជាក់ស្ដែងនៃបដិវត្តន៍ខែតុលារុស្ស៊ី , បដិវត្តន៍ខែតុលា រុស្ស៊ីជាមួយបដិវត្តន៍វៀតណាម និងបដិវត្តន៍ខែតុលារុស្ស៊ីនិងសម័យកាលនាបច្ចុប្បន្ន។ 

ប្រតិកម្មទៅវិញ