ប្ដេជា្ញចិត្តបង្ការប្រឆាំងនឹងអំពើប្រើប្រាស់ ក្លែងបន្លំប្រភពដើមទំនិញវៀតណាម

Chia sẻ
(VOVWORLD) - បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៨ រដ្ឋសភានីតិកាលទី១៤ នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា រដ្ឋសភាវៀតណាមបន្តសួរដេញដោលរដ្ឋមន្រ្តីក្រសួងឧស្សាហពាណិជ្ជ កម្មវៀតណាមលោក Tran Tuan Anh។
ប្ដេជា្ញចិត្តបង្ការប្រឆាំងនឹងអំពើប្រើប្រាស់ ក្លែងបន្លំប្រភពដើមទំនិញវៀតណាម - ảnh 1រដ្ឋមន្រ្តីក្រសួងឧស្សាហពាណិជ្ជ កម្មវៀតណាមលោក Tran Tuan Anh ឆ្លើយតបសំណួររបស់សមាជិកសភា (រូបថត៖ quochoi.vn) 

  លោករដ្ឋមន្រ្តីបានឆ្លើយសំណួររបស់សមាជិកសភាស្ដីពីការងារគ្រប់គ្រង បែងចែកអគ្គីសនី ផែនការមេស្ដីពីថាមពលថ្មីនិងថាមពលកកើតឡើងវិញ សកម្ម ភាពពន្លឿនពាណិជ្ជកម្ម អភិវឌ្ឍទីផ្សារនៅឯបរទេស ជំរុញការនាំចេញទំនិញ ពាណិជ្ជកម្មអនឡាញនិងសេដ្ឋកិច្ចឌីជីថល បង្កើនអត្រាមូលដ្ឋាននីយកម្ម ហើយ ផ្លាស់ប្ដូរថ្មីបច្ចេកវិទ្យាក្នុងវិស័យកសិកម្ម។

        ឆ្លើយតបសំណួររបស់សមាជិកសភាស្ដីពីសភាពការណ៍ឆ្លៀតយកម៉ាកទំនិញវៀតណាមដើម្បីនាំចេញទៅកាន់ប្រទេសផ្សេងៗសំដៅគេចពន្ធនោះ រដ្ឋមន្រ្តីលោក Tran Tuan Anh បានលើកច្បាស់ថា សំដៅបង្ការរាំងស្កាត់នឹងសភាពការណ៍នេះ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលទើបនឹងបានអនុម័តលើ គម្រោងស្វ័យការពារពាណិជ្ជ កម្មដែលផ្ដោតទៅលើការប្រយុទ្ធប្រឆាំងនឹងអំពើក្លែងបន្លំប្រភពដើមទំនិញនិង ក្លែងបន្លំពាណិជ្ជកម្មនិយាយរួម។ លោក Tran Tuan Anh បានសង្កត់ធ្ងន់ថា៖

        “យើងខ្ញុំសូមអះអាងថា រដ្ឋាភិបាល ក្រសួងឧស្សាហពាណិជ្ជកម្មនិងក្រសួង ស្ថាប័នពាក់ព័ន្ធនានាកំពុងបញ្ជាណែនាំហើយអនុវត្តយ៉ាងហ្មឺងម៉ាត់ ប្ដូរផ្ដាច់ នូវ ការងារប្រយុទ្ធប្រឆាំងនឹងអំពើក្លែងបន្លំប្រភពដើមទំនិញ ដែលបង្ខូចដល់កិត្យា នុភាពរបស់វៀតណាមនិងសេដ្ឋកិច្ចជាតិ។ យើងខ្ញុំនឹងបន្តតាមដានយ៉ាងម៉ត់ចត់ហើយប្ដេជ្ញាចិត្តប្រយុទ្ធប្រឆាំងប្រកបដោយប្រសិទ្ធភាពនឹងអំពើក្លែងបន្លំ ពាណិជ្ជកម្ម”។

        នាពេលរសៀល រដ្ឋសភាបន្តសួរដេញដោលរដ្ឋមន្រ្តីក្រសួងព័ត៌មាននិង ទូរគមនាគមន៍លោក Nguyen Manh Hung អំពីការងារគ្រប់គ្រងសារព័ត៌មាន គ្រប់គ្រងអាជ្ញាប័ណ្ណក្នុងវិស័យសារព័ត៌មាន គ្រប់គ្រងគេហទំព័រអេឡិចត្រូនិក ជាពិសេសគឺបណ្ដាញសង្គម៕

ប្រតិកម្មទៅវិញ