ប្ដេជ្ញាកសាងបក្សឱ្យរឹងមាំ ប្រទេសជាតិរីកចម្រើន ខ្លាំងមាំមួន ប្រជាធិបតេយ្យ យុត្តិធម៌ និងអរិយធម៌

Chia sẻ

(VOVWORLD) - លោកនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យបណ្ឌិត តូ ឡឹម អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម នាថ្ងៃទី ៤ ខែសីហា មានអត្ថបទសរសេរមួយក្រោមចំណងជើងថា “ប្ដេជ្ញាកសាងបក្សឱ្យរឹងមាំ ប្រទេសជាតិរីកចម្រើន ខ្លាំងមាំមួន ប្រជាធិបតេយ្យ យុត្តិធម៌ និងអរិយធម៌”។

ប្ដេជ្ញាកសាងបក្សឱ្យរឹងមាំ ប្រទេសជាតិរីកចម្រើន ខ្លាំងមាំមួន ប្រជាធិបតេយ្យ យុត្តិធម៌ និងអរិយធម៌ - ảnh 1លោក តូ ឡឹម អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។ (រូបថត៖ Tri Dung/TTXVN)

អត្ថបទសរសេរនេះសង្កត់ធ្ងន់ថា មហាសន្និបាតលើកទី១៣ របស់បក្ស បានកំណត់មាគ៌ាអភិវឌ្ឍន៍ប្រទេសជាតិដល់ឆ្នាំ២០៣០ ចក្ខុវិស័យដល់ឆ្នាំ២០៤៥; ដាក់ចេញគោលដៅយុទ្ធសាស្ត្រ នៅពាក់កណ្តាលសតវត្សន៍ទី ២១ វៀតណាមនឹងក្លាយជាប្រទេសអភិវឌ្ឍន៍តាមទិសដៅសង្គមនិយម; បំផុសយ៉ាងខ្លាំងក្លាក្នុងបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលនូវស្មារតីស្នេហាជាតិ ឆន្ទៈជាតិដ៏មោះមុត សេចក្តីមេត្តា កម្លាំងនៃមហាសាមគ្គីជនជាតិទាំងមូល និងសេចក្ដីប្រាថ្នាដើម្បីអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយវិបុលភាពនិងសុភមង្គល។

អត្ថបទបានវាយតម្លៃថា ការវិវឌ្ឍន៍ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះបង្ហាញថា ពិភពលោកកំពុងស្ថិតក្នុងដំណាក់កាលនៃការផ្លាស់ប្តូរដោយលក្ខណៈសម័យកាល។ ចាប់ពីពេលនេះដល់ឆ្នាំ ២០៣០ គឺជាដំណាក់កាលដ៏សំខាន់បំផុតដើម្បីកំណត់សណ្តាប់ធ្នាប់ពិភពលោកថ្មី។ ក្នុងស្រុក មានឱកាសនិងបញ្ហាប្រឈមប្រទាក់ក្រឡាគ្នាជាច្រើន។ ដើម្បីឆ្លៀតយកឱកាសនិងភាពងាយស្រួលយ៉ាងអតិបរមា រុញថយហានិភ័យ និងបញ្ហាប្រឈម បង្កើនសក្ដានុពល និងកម្លាំងដើម្បីអនុវត្តន៍ប្រកបដោយជោគជ័យនូវគោលដៅយុទ្ធសាស្ត្រដែលមហាសន្និបាតលើកទី១៣របស់បក្សបានដាក់ចេញនោះ បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពវៀតណាមទាំងមូល ត្រូវខិតខំ រួមកម្លាំង ទទួលមរតក និងពប្រពៃង្រីកណីដ៏រុងរឿង និងបទពិសោធន៍ដ៏មានតម្លៃរបស់បក្ស។ ចាត់ទុកការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាស្នូល ការកសាងបក្សជាគន្លឹះ ការអភិវឌ្ឍវប្បធម៌ជាមូលដ្ឋានគ្រឹះខាងស្មារតី ការធានាការពារជាតិ សន្តិសុខជាការងារសែនសំខាន់និងឥតឈប់ឈរ; ពង្រីកធនធានផ្ទៃក្នុង ឆ្លៀតយកធនធានខាងក្រៅ ក្នុងនោះ ធនធានផ្ទៃក្នុង និងធនធានមនុស្សមានសារៈសំខាន់បំផុត។ ជាពិសេស គោរពនិងពង្រឹងដោយឥតឈប់ឈរនូវសាមគ្គីភាព ឯកភាពក្នុងបក្ស មហាសាមគ្គីជនជាតិទាំងមូល និងទំនាក់ទំនងសាច់ឈាមដ៏ជិតស្និទ្ធរវាងបក្ស និងប្រជាជន។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានបញ្ជាក់ថា ចាំបាច់ត្រូវបន្តជំរុញយ៉ាងខ្លាំងក្លានូវការងារកសាង ពង្រឹងបក្ស; តស៊ូយ៉ាងប្ដូរផ្ដាច់និងខ្ជាប់ខ្ជួន ប្រឆាំងនឹងលទ្ធិបុគ្គលនិយម ប្រឆាំងនឹងការធ្លាក់ចុះខាងសតិអារម្មណ៍ សីលធម៌ និងរបៀបរស់នៅ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងភាពអវិជ្ជមានក្នុងបក្ស ដោយបាវចនា "ឥតឈប់ឈរ" "មិនសម្រាក" "គ្មានតំបន់ហាមឃាត់ គ្មានករណីលើកលែង" "មិនថាបុគ្គលនោះជានរណា" "ចាត់ការករណីមួយ ភ្ញាក់រលឹកតំបន់ទាំងមូល វិស័យទាំងមូល"។

ទន្ទឹមនឹងនោះ ជំរុញគ្រប់ជ្រុងជ្រោយ និងស៊ីសង្វាក់គ្នានូវបុព្វហេតុផ្លាស់ប្ដូរថ្មី អភិវឌ្ឍប្រទេសជាតិឱ្យបានឆាប់រហ័ស និងប្រកបដោយនិរន្តរភាព ពង្រឹងសក្តានុពលជាតិ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ប្រទេសជាតិនឹងកាន់តែរីកចម្រើនប្រកបដោយវិបុលភាព៕

ប្រតិកម្មទៅវិញ