នាយករដ្ឋមន្ត្រីអង់គ្លេសជិតផុតអាណត្តិលោកស្រី Theresa May |
ថ្លែងក្នុងសុន្ទរកថាចុងក្រោយមុនពេលលាលែងពីតំណែងនាយករដ្ឋមន្ត្រីអង់គ្លេសនៅសប្តាហ៍ខាងមុខ លោកស្រី Theresa May បានបង្ហាញនូវក្តីព្រួយបារម្ភអំពីការបែកបាក់ផ្នែកនយោបាយនាពេលបច្ចុប្បន្ន។ លោកស្រីបានបញ្ជាក់ថា "ទិសដៅណាដែលយើងជ្រើសរើសក៏ត្រូវធានាឥឲ្យមាននិរន្តរភាពក្នុងរយៈពេលវែង ដើម្បីអនុវត្ត Brexit ដោយអាចនាំប្រទេសរបស់យើងសម្រេចបានឯកភាពឡើងវិញ។ ហេតុដូច្នេះប្រការនេះត្រូវការការសម្របសម្រួលគ្នា" ។ កិច្ចព្រមព្រៀង Brexit ដែលលោកស្រី Theresa May បានចុះហត្ថលេខាជាមួយសហភាពអឺរ៉ុបនាចុងឆ្នាំ ២០១៨ ត្រូវបានច្រានចោលចំនួន ៣ លើកនៅក្នុងរដ្ឋសភាអង់គ្លេស ដោយធ្វើឱ្យ លោកស្រី May ត្រូវពន្យាពេល Brexit ពីរដងថែមទៀតផងដែរ៕