បញ្ហាប្រឆាំងភេរវកម្ម៖ ប្រទេសអាស៊ានចំនួន៦បង្កើនកិច្ចសហប្រតិបតិ្តការផ្លាស់ប្ដូរ ព័ត៌មាន

Chia sẻ
(VOVWORLD) - នាថ្ងៃទី២៥ មករា ប្រទេសអាស៊ានចំនួន៦រួមមានឥណ្ឌូនេស៊ី ម៉ាឡេស៊ី សឹង្ហបុរី ហ្វីលីពីន ថៃនិងប្រ៊ុយណេ បានឯកភាពគ្នាផ្លាស់ប្ដូរព័ត៌មានស្ដីពីការ ប្រឆាំងលទ្ធិភេរវកម្មនិងជ្រុលនិយមក្នុងតំបន់។
បញ្ហាប្រឆាំងភេរវកម្ម៖ ប្រទេសអាស៊ានចំនួន៦បង្កើនកិច្ចសហប្រតិបតិ្តការផ្លាស់ប្ដូរ ព័ត៌មាន - ảnh 1 ប៉ូលីសឥណ្ឌូនេស៊ីយាមល្បាតនៅកោះ Bali (រូបថត៖ AFP/TTXVN)


ពិធីបើកសម្ពោធគម្រោងការណ៍យកឈ្មោះ “Our Eye” (ភ្នែករបស់យើង) បានប្រព្រឹត្តទៅនៅ Nusa Dua លើកោះ Bali ប្រទេសឥណ្ឌូនេស៊ី។ ថ្លែងមតិនៅ ទីនេះ រដ្ឋមន្ត្រីការពារជាតិប្រទេសម្ចាស់ផ្ទះលោក Ryamizard Ryacudu បានសង្កត់ ធ្ងន់ថា ប្រទេសនីមួយៗសុទ្ធតែមានរបៀបដោយឡែកដើម្បីទប់ទល់នឹងការ គំរាមកំហែង ដូច្នេះហើយ បណ្ដាប្រទេសចាំបាច់ត្រូវសហការគ្នាដើម្បីការពារព័ត៌ មានសំខាន់ៗ។ លោក Ryacudu អះអាងថា កិច្ចសហប្រតិបត្តិការនេះនឹងជួយ រដ្ឋាភិបាលនៃក្រុមប្រទេសខាងលើ នាំចេញសេចក្ដីសំរេចប្រឆាំងការគំរាមកំហែង ដោយឈរលើការព្យាករណ៍និងសម្មតិកម្មដ៏ត្រឹមត្រូវជាង៕

ប្រតិកម្មទៅវិញ