បញ្ហាប្រឆាំង ភេរវកម្ម៖ មេដឹកនាំ IS ម្នាក់ទៀតនៅអាហ្វហ្គានីស្ថានត្រូវកំទេច

Chia sẻ
(VOVWORLD) -តាមសេចក្តីប្រកាសរបស់ទីភ្នាក់ងារសន្តិសុខជាតិអាហ្វហ្គានីស្ថាន (NDS) នៅ Kabul ថា សមាជិក IS ចំនួន ១០ នាក់ផ្សេងទៀតក៏ត្រូវកំទេចក្នុងយុទ្ធនាការមួយរវាងកងកម្លាំងបរទេស និង អាហ្វហ្គានីស្ថានដែរ។

នាថ្ងៃទី ២៦ សីហា មជ្ឈដ្ឋានមន្ត្រី អាហ្វហ្គានីស្ថានបានឲ្យដឹងថា មេដឹកនាំអង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) នៅ អាហ្វហ្គានីស្ថាន Abu Saad Erhabi ត្រូវបានកំទេច ក្នុងការវាយប្រហារទៅលើកន្លែងលាក់ខ្លួនរបស់ IS នៅខេត្ត Nangarhar នាយប់ថ្ងៃទី ២៥ សីហា។ តាមសេចក្តីប្រកាសរបស់ទីភ្នាក់ងារសន្តិសុខជាតិអាហ្វហ្គានីស្ថាន (NDS) នៅ Kabul ថា សមាជិក IS ចំនួន ១០ នាក់ផ្សេងទៀតក៏ត្រូវកំទេចក្នុងយុទ្ធនាការមួយរវាងកងកម្លាំងបរទេស និង អាហ្វហ្គានីស្ថានដែរ។ តាមអភិបាលខេត្ត Nangarhar ថា Erhabiគឺជា មេដឹកនាំ IS ទី ៤ នៅអាហ្វហ្គានីស្ថាន ដែលត្រូវកំទេច តាំងពីខែកក្កដាឆ្នាំ 2017 មក៕

ប្រតិកម្មទៅវិញ