|
បញ្ហាជនអន្តោប្រវេសន៍៖ បណ្ដាប្រទេស Baltic ចាប់ផ្តើមកសាងរបងនៅ ខ្សែព្រំដែន (Image: VNA) |
(VOVworld) – Estonia Latvia និង Lithuania កំពុងបង្កើនការត្រួតពិនិត្យ
អត្តសញ្ញាប័ណ្ណ (ID) និងកសាងរបងនៅខ្សែព្រំដែនប៉ែកខាងកើតបណ្ដា
ប្រទេសទាំងបីនេះដោយសារព្រួយបារម្មណ៍តំបន់បាលទិកនឹងក្លាយទៅ
ជាច្រកទ្វារថ្មីសំរាប់ជនអន្តោប្រវេស៍ក្នុងកាលៈទេសៈខ្សែផ្លូវអន្តោប្រវេសន៍
នានាដែលឆ្លងកាត់តំបន់ Balkan ត្រូវបានបិទភាគច្រើន។ Estonia និង
Latvia កសាងរបងនៅខ្សែព្រំដែនជាមួយរុស្ស៊ី។ ទន្ទឹមនឹងនោះ ប្រទេស
ទាំងពីរនេះបានប្រដាប់កាមេរ៉ាឃ្លាំមើលនៅខ្សែព្រំដែនជាមួយបេឡារុស
ផងដែរ។ ក្នុងពេលនោះ នៅ Lithuania ទាហានការពារព្រំដែនប៉ូលីសរាប់
រយនាក់បានចាប់ផ្តើមឡើងវិញការត្រួតពិនិត្យ ID នៅតំបន់ខ្សែព្រំដែន
ជាមួយប្រទេសជិតខាងប៉ែកខាងជើង Latvia ក្នុងសប្តាហ៍នេះ៕