រដ្ឋមន្រ្តីមហាផ្ទៃអង់គ្លេសលោកស្រី Amber Rudd (រូបថត៖ AFP/TTXVN) |
(VOVworld) - រដ្ឋមន្រ្តីមហាផ្ទៃអង់គ្លេសលោកស្រី Amber Rudd នាថ្ងៃទី១៦ កញ្ញា ឲ្យដឹងថា រដ្ឋា ភិបាលប្រទេសនេះនឹងស្នើឲ្យមានសន្ធិសញ្ញាសន្តិសុខថ្មី ដើម្បីរក្សាកំរិតសហប្រតិបតិ្តការប្រឆាំងភេរវកម្មជាមួយសហភាពអឺរ៉ុប (EU) ក្រោយពី Brexit។
សេចក្ដីប្រកាសពោលខាងលើត្រូវបានធ្វើឡើងមួយថ្ងៃក្រោយពីកើតមាន ឡើងករណីបំផ្ទុះមួយនៅលើទូរថភ្លើងពេញមនុស្សនៅស្ថានីយ៍រថភ្លើងក្រោមដី Parsons Green ប៉ែកខាងលិចរដ្ឋធានីឡុងដ៍ បណ្ដាលឲ្យមនុស្សចំនួន២៩នាក់ ត្រូវរងរបួស។ អង្គការភេរវកម្មរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសបានទទួលស្គាល់ជា មេគំនិតក្នុងករណីវាយប្រហារភេរវកម្មលើកទី៥នៅអង់គ្លេសចាប់ពីដើមឆ្នាំ នេះមក៕