នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson (រូបថត៖ TTXVN) |
នៅក្នុងអត្ថបទមួយដែលបានចេញផ្សាយនៅកាសែត Mail កាលពីថ្ងៃទី ៤ ខែសីហា រដ្ឋមន្ត្រីអង់គ្លេសទទួលបន្ទុក Brexit លោក Stephen Barclay បានមានប្រសាសន៍ថា ការបោះឆ្នោតសភាអឺរ៉ុបនាខែឧសភាកន្លងទៅ បានផ្លាស់ប្តូរកម្លាំងចលករខាងនយោបាយនិងដាស់តឿនឱ្យថ្នាក់ដឹកនាំ EU ផ្លាស់ប្តូរភារកិច្ចរបស់អ្នកចរចា Brexit របស់ EU នាពេលបច្ចុប្បន្ននេះ គឺលោក Michel Barnier ។ យោងតាមលោក Barclay បានឲ្យដឹងថា ស្ថានភាពនយោបាយត្រូវបានប្រែប្រួលចាប់តាំងពីការបញ្ជារបស់លោក Barnier ត្រូវបានដាក់ចេញ ដោយមានសមាជិកសភា EU ៦១% ជាសមាជិកថ្មី ហើយការផ្លាស់ប្តូរដ៏សំខាន់នេះបានបង្ហាញពីសារៈសំខាន់នៃការផ្លាស់ប្តូរវិធីសាស្រ្តរបស់អង់គ្លេសផងដែរ៕