សហភាពអឺរ៉ុបបង្ហាញយ៉ាងច្បាស់ពីគោលជំហរនៃការមិនចរចាឡើងវិញអំពី Brexit |
អ្នកនាំពាក្យគណៈកម្មាធិការអឺរ៉ុប (EC) បានចេញសេចក្តីប្រកាសដូចពោលខាងលើនេះ សំដៅបញ្ជាក់ឡើងវិញអំពីគោលជំហររបស់សហភាពអឺរ៉ុប ដោយមិន ចរចាឡើងវិញលើកិច្ចព្រមព្រៀង Brexit នៅក្នុងបរិបទដែលមានការព្រួយបារម្ភជាច្រើនកាន់តែកើតមានឡើងអំពីដំណើរការ Brexit ខណៈដែលប្រទេសអង់គ្លេសមានថ្នាក់ដឹកនាំថ្មី។ សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងបន្ទាប់ពីអតីតរដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក Boris Johnson ដែលទំនងជាអ្នកស្នងតំណែងពីលោកស្រី Theresa May បានប្រកាសកាលពីថ្ងៃទី៨ខែមិថុនាថា នឹងបដិសេធមិនទូទាត់ប្រាក់ចំណាយដែលអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (EU) រហូតដល់ពេលដែលសហភាពអឺរ៉ុបយល់ព្រមជាមួយបទបញ្ញត្តិណាមួយល្អៗជាងនេះថែមទៀត ដើម្បីនាំអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបផងដែរ៕