នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson (រូបថត៖ AFP/TTXVN) |
ថ្លែងទៅកាន់ទីភ្នាក់ងារសារព័ត៌មាន Sky News លោក Boris Johnson បានបង្ហាញការព្រួយបារម្ភថា មានដៃគូអង់គ្លេសកាន់តែច្រើននៅក្នុងសហភាពអឺរ៉ុបគិតថាអាចពន្យារពេលសម្រាប់ Brexit ហើយសភាអង់គ្លេសអាច «ទប់ជើង» របស់រដ្ឋាភិបាល។ ប្រការនេះមានន័យថាវាមិនទំនងជាប៊្រុចសែលនឹងផ្តល់ឱ្យ ទីក្រុងឡុងដ៍នូវកិច្ចព្រមព្រៀងដែលវាត្រូវការនោះឡើយ។ លោក Boris Johnson ក៏បានព្រមានថា ប្រសិនបណ្តាសមាជិកសភាអង់គ្លេសព្យាយាមស្វែងរកវិធីរាំងស្កាត់នៅសប្តាហ៍ក្រោយ ឬពន្យារពេល Brexit ក្រោយពីថ្ងៃទី ៣១ ខែតុលា ប្រការនេះនឹងបង្កឱ្យមាន "ការខូចខាតរយៈពេលវែង" ដល់គណបក្សនយោបាយធំៗនៅអង់គ្លេស ក៏ដូចជាប៉ះពាល់ដល់ជំនឿទុកចិត្តរបស់សាធារណជនចំពោះ ខឿននយោបាយផងដែរ៕