នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May |
សេចក្តីប្រកាសដូចពោលខាងលើនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីកិច្ចចរចារវាងនាយករដ្ឋមន្រ្តី May និងមេដឹកនាំគណបក្សប្រឆាំង លោក Jeremy Corbyn សំដៅស្វែងរកកិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់ភាពជាប់គាំងនៅក្នុងបញ្ហា Brexit ក្នុងរដ្ឋសភា។ សេចក្តីប្រកាសបានលើកច្បាស់ថា រដ្ឋាភិបាលនឹងលើកសំណើរមួយស្តីពីសេចក្តីព្រាងច្បាប់នៃកិច្ចព្រមព្រៀង Brexit នៅក្នុងសប្តាហ៍ទីមួយនៃខែមិថុនាខាងមុខនេះ ដែលពោលគឺចាប់ផ្តើមពីថ្ងៃទី ៣ ខែមិថុនា។ គួរបញ្ជាក់ថាសេចក្តីព្រាងច្បាប់នេះត្រូវបានតាក់តែងឡើង ដោយឈរលើកិច្ចព្រមព្រៀង Brexit ដែលអង់គ្លេសនិងសហភាពអឺរ៉ុបបានសំរេចនាខែវិច្ឆិកាឆ្នាំ ២០១៨ ៕