នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May |
ក៏ប៉ុន្តែ លោកស្រី សន្យាថានឹងដាក់សំណើរជូនទៅសភាជាន់ទាបស្តីពីការបោះឆ្នោតលើកិច្ចព្រមព្រៀងនេះនាថ្ងៃទី ១២ ខែមីនាខាងមុខ។ ថ្លែងមតិទៅកាន់សារព័ត៌មានអង់គ្លេស ខណៈដែលកំពុងធ្វើដំណើរទៅចូលរួមកិច្ចប្រជុំនៃ បណ្តាថ្នាក់ដឹកនាំសហភាពអឺរ៉ុប និងអារ៉ាប់នៅប្រទេសអេហ្ស៊ីប នាយករដ្ឋមន្រ្តី អង់គ្កេស លោកស្រី Theresa May បានអះអាងថា ការពន្យារពេលសំរាប់ Brexit គឺមិនបានជួយដោះស្រាយបញ្ហានោះទេ។ លោកស្រី បានអះអាងថា វាគង់តែដល់ពេលវេលា ដែលរដ្ឋសភាអង់គ្លេសត្រូវសម្រេចថា តើយល់ព្រមទទួលយកកិច្ចព្រមព្រៀងដែលបានចរចាកាលពីមុនដែរឬអត់។ លោកស្រី Theresa May ក៏បានប្រកាសថា រាល់កិច្ចចរចារ Brexit ជាមួយសហភាពអឺរ៉ុប ទទួលបាននូវវិវឌ្ឍនភាពយ៉ាងវិជ្ជមានផដែរ៕