បញ្ហា Brexit៖ EU និងអង់គ្លេសបានបញ្ជាក់ថា នៅតែមានការខ្វែងគំនិតគ្នាយ៉ាងខ្លាំងនៅក្នុងការចរចានេះ

Chia sẻ
(VOVWORLD) - នៅតែមានការខ្វែងគំនិតគ្នាយ៉ាងខ្លាំងរវាងសហភាពអឺរ៉ុប (EU) និងចក្រភពអង់គ្លេស ជុំវិញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្រោយ Brexit (អង់ គ្លេស ចាកចេញពីសហភាពអឺរ៉ុប)។ 
បញ្ហា Brexit៖ EU និងអង់គ្លេសបានបញ្ជាក់ថា នៅតែមានការខ្វែងគំនិតគ្នាយ៉ាងខ្លាំងនៅក្នុងការចរចានេះ - ảnh 1 នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson 

ការថ្លែងខាងលើត្រូវបានភាគីទាំងពីរលើកឡើងនៅថ្ងៃទី ២៧ ខែវិច្ឆិកា ក្នុងបរិបទដែល ប្រធានប្រតិភូចរចាសហភាព EU ស្តីពី Brexit លោក Michel Barnier កំពុងត្រៀមធ្វើដំណើរទៅកាន់ទីក្រុងឡុង ក្នុងកិច្ចប្រឹងប្រែងចុងក្រោយ ដើម្បីសង្គ្រោះ វិបត្តិ Brexit ដែលអូសបន្លាយអស់ រយៈពេល៥ ឆ្នាំមកហើយ។ ថ្លែងទៅកាន់សារព័ត៌មាន នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson បានអះអាងថា ទីក្រុងឡុងដ៍នឹងព្យាយាមបង្រួញ ការខ្វែងគំនិតគ្នាទាំងនេះ។ លោកបានចាត់ទុកថា ការឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មក្រោយ Brexit នឹងពឹងផ្អែកលើភាគី EU ឯណោះ។

យោងតាមមជ្ឈដ្ឋានអ្នកវិភាគថា ប្រសិនបើភាគីទាំងពីរមិនបានឈានដល់កិច្ចព្រមព្រៀងដើម្បីផ្តល់សច្ចាប័នមុនថ្ងៃទី ៣១ ធ្នូ នោះ សកម្មភាពពាណិជ្ជកម្មរវាង EU និងចក្រភពអង់គ្លេសនឹងប្រឈមនឹងឧបសគ្គពន្ធ ហើយអាជីវកម្មទាំងសងខាង ជាពិសេសភាគីអង់គ្លេស នឹងទទួលបានការខូចខាតយ៉ាងខ្លាំង៕

ប្រតិកម្មទៅវិញ